កូឡាជែនគឺជាប្រូតេអ៊ីនដ៏ខ្លាំងក្លាបំផុតរបស់រាងកាយ។ វាមាននាទីសំខាន់ណាស់ដូចជា ផ្តល់រចនាសម្ព័ន្ធដល់ស្បែក និងជួយដល់ការកកឈាម។ ថ្មីៗនេះ វាត្រូវបានគេប្រើប្រាស់យ៉ាងពេញនិយមសម្រាប់ធ្វើជាថ្នាំបំប៉នជីវជាតិ និងជាធាតុផ្សំមួយក្នុងសាប៊ូកក់សក់ និងឡូសិនសម្រាប់លាបខ្លួនទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើអ្វីទៅជាកូឡាជែន?
កូឡាជែនគឺជាប្រូតេអ៊ីនដ៏ខ្លាំងក្លាមួយក្នុងរាងកាយ ដោយប្រូតេអ៊ីនរបស់រាងកាយទាំងអស់មានវត្តមានរបស់វាប្រហែលមួយភាគបីទៅហើយ។ វាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើតជាឆ្អឹង ស្បែក សាច់ដុំ សរសៃចងឆ្អឹងជាដើម។ កូឡាជែនក៏មានក្នុងផ្នែកផ្សេងៗនៃរាងកាយដែរដូចជា សរសៃឈាម កញ្ចក់ភ្នែក និងធ្មេញ។ តាមពិតទៅ ពាក្យថាកូឡាជែនបានមកពីភាសាក្រិច Kolla ដែលមានន័យថា Glue ឬកាវស្អិត។
តើកូឡាជែនធ្វើការអ្វីខ្លះក្នុងរាងកាយមនុស្សយើង?
ក្នុងខ្លួនមនុស្សយើងយ៉ាងហោចណាស់មានកូឡាជែន ១៦ប្រភេទ ប៉ុន្តែក្នុងនោះមានតែបួនប៉ុណ្ណោះដែលសំខាន់ៗ៖
- ប្រភេទ១៖ ប្រភេទនេះមានរហូតដល់ ៩០ភាគរយនៃកូឡាជែនទាំងអស់នៃរាងកាយ និងត្រូវបានបង្កើតឡើងដោយជាតិសរសៃណែនៗ។ វាផ្តល់នូវរចនាសម្ព័ន្ធដល់ស្បែក ឆ្អឹង សរសៃចងឆ្អឹង ឆ្អឹងខ្ចីរឹងៗ ជាលិកាតភ្ជាប់ និងធ្មេញ
- ប្រភេទ២៖ កូឡាជែនប្រភេទនេះបង្កើតឡើងដោយជាតិសរសៃធូរៗ និងត្រូវបានគេរកឃើញក្នុងឆ្អឹងខ្ចីយឺតៗដែលស្ថិតក្នុងសន្លាក់
- ប្រភេទ៣៖ កូឡាជែនប្រភេទនេះមាននាទីទ្រទ្រង់ដល់រចនាសម្ព័ន្ធរបស់សាច់ដុំ សរីរាង្គ និងសរសៃអាក់ទែ
- ប្រភេទ៤៖ កូឡាជែនប្រភេទនេះជួយដល់ច្រោះ និងត្រូវបានគេរកឃើញនៅលើស្រទាប់ជាច្រើនរបស់ស្បែក
ប្រភពកូឡាជែនពីធម្មជាតិ
កូឡាជែនត្រូវបានគេរកឃើញនៅក្នុងជាលិកាតភ្ជាប់របស់សាច់សត្វ។ ឧទាហរណ៍ វាត្រូវបានគេរកឃើញច្រើនខ្លាំងក្នុងសាច់មាន់ និងស្បែកជ្រូក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប្រភពដ៏ពិសេសមួយនោះគឺស៊ុបឆ្អឹង មាន់ និងឆ្អឹងសត្វផ្សេងៗទៀត។ Gelatin គឺជាកូឡាជែនចម្អិន ដូច្នេះវាសម្បូរទៅដោយអាស៊ីតអាមីណេដែលជាតម្រូវការដើម្បីផលិតវា៕