ជំងឺលើសសម្ពាធឈាមគឺជាជំងឺមួយដែលកើតឡើងយឺតៗ ហើយនៅពេលអ្នកសម្គាល់ដឹងវា មានន័យថាវាកើតឡើងខ្លាំងក្លារួចទៅហើយ។ មានអាការៈតិចតួចណាស់ដែលបញ្ជាក់ថាវាកំពុងតែកើតឡើង ហើយមធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួន ត្រូវដឹងអំពីកត្តាប្រឈមមុខរបស់វា និងការផ្លាស់ប្តូររបៀបរស់នៅដែលអាចធ្វើទៅបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដំណាក់កាលនៃជំងឺលើសសម្ពាធឈាម៖
- ធម្មតា៖ ១២០/៨០ ឬតិចជាងនេះ
- លើស៖ ១២០ ទៅ ១២៩/ តិចជាង ៨០
- ជំងឺលើសសម្ពាធឈាមដំណាក់កាលទី១ ១៣០ទៅ១៣៩/ ៨០ ទៅ៨៩
- ជំងឺលើសសម្ពាធឈាមដំណាក់កាលទី២ ចាប់ពី ១៤០ឡើងទៅ/ចាប់ពី ៩០ឡើងទៅ
- វិបត្តិជំងឺលើសសម្ពាធឈាម៖ លើសពី ១៨០/ លើសពី ១២០ ដែលត្រូវទៅជួបពេទ្យជាបន្ទាន់
ការផ្លាស់ប្តូរតិចតួច តែអាចចំណេញច្រើន៖
- ហាត់ប្រាណជាទៀងទាត់៖ ១៥០នាទីក្នុងមួយសប្តាហ៍ ឬប្រហែល ៣០នាទីជារៀងរាល់ថ្ងៃ
- ចូរសម្រកទម្ងន់ និងសុំឲ្យគ្រូពេទ្យប្រាប់ថាតើទម្ងន់បែបណាសទើបសមស្រប និងធ្វើទៅតាមមធ្យោបាយដែលផ្តល់សុខភាព
- ចូរញ៉ាំអាហារផ្តល់សុខភាព ទិញទំនិញប្រកបដោយភាពឆ្លាតវៃ និងតាមដានការញ៉ាំអាហារជាប្រចាំ ព្រោះវានឹងជួយអ្នកតាមដានអ្វីដែលអ្នកបានញ៉ាំភ្លាមៗ
- មិនត្រូវថែមអំបិល ឬប្រៃ
- ចូរឈប់ជក់បារី កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន ព្រោះវានឹងផ្តល់ផលល្អដល់សម្ពាធឈាម
- កាត់បន្ថយស្រ្តេសក្នុងជីវិត ចូលរួមការតាំសមាធិ ឬហាត់យូហ្គា ដើម្បីបន្ធូរអារម្មណ៍(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរតាមដានសម្ពាធឈាមក្នុងផ្ទះ និងតាមដានវាជាប្រចាំ។ ចូរទៅជួបគ្រូពេទ្យជាទៀងទាត់៕