នៅពេលបំពង់សម្លេងរងការរលាក វាពិតជាមានការពិបាកណាស់ក្នុងការនិយាយ ហើយសម្លេងអាចនឹងស្អកខ្លាំង។ សម្លេងរបស់យើងបង្កើតឡើងដោយដំណើករយឺតចុះឡើង ទាញតឹង និងបន្ធូររបស់ខ្សែបំពង់សម្លេង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺរលាកបំពង់សម្លេងប្រហែលជាបង្កឡើងដោយការនិយាយ ឬច្រៀងខ្លាំង ឬដោយសារការច្រាលអាស៊ីតក្រពះទៅបំពង់ក និងបង្កជាការរលាកខ្សែក្នុងបំពង់សម្លេងតែម្តង។
ក្នុងករណីខ្លះ មេរោគអាចបង្កជំងឺនៅលើខ្សែបំពង់សម្លេង និងបង្កជាជំងឺតែម្តង។ បើសិនជាអ្នក ឬមនុស្សជាទីស្រឡាញ់មានជំងឺរលាកបំពង់សម្លេង គ្រូពេទ្យទំនងជាណែនាំដូចខាងក្រោមនេះ៖
- ចៀសវាងការដាក់សម្ពាធលើសម្លេង ឬស្រែកខ្លាំងៗ
- ចូរប្រើប្រាស់ម៉ាស៊ីនផ្តល់សំណើមដើម្បីរក្សាសំណើមក្នុងបំពង់ក និងចៀសផុតពីការស្ងួតក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាការរលាកបំពង់សម្លេងបង្កលើងដោយអាស៊ីតក្រពះ គ្រូពេទ្យប្រហែលជាណែនាំឲ្យប្រើថ្នាំ និងចៀសវាងអាហារណាដែលធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ៕