ការឈឺបំពង់កអាចបង្កឡើងដោយប្រតិកម្មអាឡែហ្ស៊ី ឬដោយសារតែអ្វីដែលធ្ងន់ធ្ងរជាងនេះដូចជា ការបង្ករោគដោយបាក់តេរី ឬវីរុស។ ដូច្នេះតើអ្នកធ្វើម៉េចទៅទើបដឹងថាការរលាកបំពង់ក ឬឈឺបំពង់កគឺជាសញ្ញាធ្ងន់ធ្ងរ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈធ្ងន់ធ្ងរនៃការឈឺបំពង់កដែលអ្នកត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន៖
- បើសិនជាការឈឺបំពង់កកើតឡើងជាប់យូរជាងមួយសប្តាហ៍
- បើសិនជាមានបញ្ហាណាមួយទាក់ទងនឹងការហើម ឬដកដង្ហើម
- បើសិនជាមានការហៀរទឹកមាត់ច្រើនលើកុមារតូចៗ
- បើសិនជាសីតុណ្ហភាពឡើងខ្ពស់ជាង ៣៨អង្សារ
- បើសិនជាមានឆ្នូតខ្ទុះនៅផ្នែកខាងក្រោយនៃបំពង់ក
- បើសិនជាស្បែកឡើងកន្ទួលរមាស់
- បើសិនជាមានឈាមក្នុងកំហាក ឬទឹកមាត់
- បើសិនជាមានអាការៈនៃការខ្សោះជាតិទឹកដូចជា អស់កម្លាំង ស្ងួតមាត់ នោមតិច ឬគ្មានទឹកភ្នែក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាធ្លាប់មានការប៉ះពាល់ជាមួយអ្នកជំងឺរលាកបំពង់កបង្កឡើងដោយបាក់តេរី៕