ផ្លែឪឡឹកគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយជាតិទឹក ហើយក៏មានប្រយោជន៍ច្រើនក្នុងពេលមានផ្ទៃពោះដែរ។ ប្រយោជន៍របស់វាមានចាប់ពី បន្ថយការហើម និងផលវិបាកនៃការមានផ្ទៃពោះរហូតដល់បំបាត់ការចាញ់កូន និងជួយឲ្យស្បែកមានសុខភាពល្អថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផ្លែឪឡឹកសម្បូរទៅដោយសារធាតុ Lycopene ដែលជាសារធាតុផ្តល់ជាពណ៌របស់ប៉េងប៉ោះ និងបន្លែផ្លែឈើផ្សេងៗទៀតដែលមានពណ៌ក្រហម។ តាមការសិក្សាដ៏ចំណាស់មួយបានឲ្យដឹងថា ការញ៉ាំថ្នាំបំប៉នជាប្រភេទ Lycopene នេះ ៤មីលីក្រាមក្នុងមួយថ្ងៃ ឬប្រហែល ៦០ភាគរយនៃសារធាតុនេះក្នុងផ្លែឪឡឹក ១៥២ក្រាម ប្រហែលជាជួយបន្ថយការប្រឈមនឹងជំងឺត្រៀមក្រឡាភ្លើងបានរហូតដល់ ៥០ភាគរយឯណោះ។
ជំងឺត្រៀមក្រឡាភ្លើងគឺជាផលវិបាកនៃការមានផ្ទៃពោះមួយប្រភេទដែលសម្គាល់ដឹងតាមរយៈការលើសសម្ពាធឈាម ហើម និងបាត់បង់ប្រូតេអ៊ីនតាមទឹកនោម។ វាគឺជាជំងឺដ៏ធ្ងន់ធ្ងនមួយ និងជាមូលហេតុនៃការសម្រាលកូនមិនគ្រប់ខែផងដែរ។
យោងទៅតាមការរកឃើញបានឲ្យដឹងថា ថ្នាំបំប៉នប្រភេទ Lycopene ប្រហែលជាបន្ថយការប្រឈមនឹងការត្រៀមក្រឡាភ្លើង ហើយផ្លែឪឡឹកដែលសម្បូរទៅដោយសារធាតុ Lycopene នេះក៏អាចជួយដល់ស្រ្តីកុំឲ្យងាយកើតជំងឺត្រៀមក្រឡាភ្លើងក្នុងពេលមានផ្ទៃពោះដែរ។ ប៉ុន្តែតាមការសិក្សាពីរពីរទៀតមិនបានរកឃើញទំនាក់ទំនងទាំងនេះឡើយ។
ដូច្នេះហើយ យកល្អគួរតែសម្គាល់ឃើញថា ការសិក្សាទាំងនេះបានប្រើប្រាស់ថ្នាំបំប៉ន Lycopene កម្រិតខ្ពស់មិនមែនយកចេញពីផ្លែឪឡឹកឡើយ។ ថ្មីៗនេះ មិនមានការសិក្សាណាមួយបញ្ជាក់ថា ការញ៉ាំផ្លែឪឡឹកមានទំនាក់ទំនងជាមួយនឹងការថយចុះការប្រឈមនឹងជំងឺត្រៀមក្រឡាភ្លើងឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះរឿងនេះត្រូវតែមានការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតមុននឹងកំនត់នូវសេចក្តីសន្និដ្ឋានដ៏ខ្លាំងមួយ៕