ការលាងសម្អាតដៃបានត្រឹមត្រូវគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកំចាត់ចោល និងបញ្ឈប់ការរាលដាលរបស់មេរោគទៅអ្នកផ្សេង។ វិធីដ៏សាមញ្ញនេះគួរតែធ្វើយ៉ាងហោចណាស់ ២០វិនាទីជាមួយសាប៊ូ និងទឹក។ វាមិនត្រឹមតែអាចការពារខ្លួន និងអ្នកដៃទពីជំងឺជាច្រើនទេ តែវាក៏អាចបង្ការការបង្ករោគធ្ងន់ធ្ងរដែរដូចជា កូវីដ១៩ជាដើម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៥យ៉ាងចំពោះសុខភាពនៃការអនុវត្តវិធីលាងសម្អាតដៃបានយ៉ាងត្រឹមត្រូវ៖
- អ្នកជំនាញដាក់បម្រាមថា ដៃដែលគគ្រិចអាចផ្ទុកទៅដោយមេរោគបង្កជំងឺផ្លូវដង្ហើមដូចជា ផ្តាសាយធម្មតា និងផ្តាសាយធំរហូតដល់ ៨០ភាគរយ។ ការដែលមានអនាម័យដៃត្រឹមត្រូវគឺជាវិធីសាស្រ្តដ៏សំខាន់បំផុតមួយក្នុងការបង្ការ និងបញ្ឈប់ការរាលដាលរបស់ជំងឺបង្កឡើងដោយវីរុសកូរ៉ូណាបាន។
- ការលាងសម្អាតដៃជាទៀងទាត់អាចជួយបង្ការការរាករូស និងជំងឺក្នុងពោះវៀនបាន។ ការប៉ះពាល់នឹងលាមក និងបាក់តេរីអាចនាំឲ្យរាករូស និងកើតជំងឺក្នុងពោះវៀនបាន ប៉ុន្តែការលាងសម្អាតដៃបានយ៉ាងល្អនឹងជួយកំចាត់ចោលមេរោគ និងបាក់តេរីទាំងនេះពីក្នុងដៃបាន។
- អនាម័យដៃបានយ៉ាងល្អអាចជួយអ្នកចៀសផុតពិការបង្ករោគញឹកញាប់នៅភ្នែក ដែលវាអាចបង្កឡើងដោយបាក់តេរី និងមេរោគដែលចូលទៅក្នុងភ្នែកដោយសារតែដៃអ្នកបាន។
- ការលាងសម្អាតដៃជាទៀងទាត់គឺជារឿងសំមខាន់សម្រាប់បង្កើតនូវមជ្ឈដ្ឋានការងារដែលមានសុវត្ថិភាពជាងមុនសម្រាប់បុគ្គលិកសុខាភិបាល និងអ្នកជំងឺ។
- ការអនុវត្តអនាម័យបានយ៉ាងល្អដូចជា ការលាងសម្អាតដៃបានត្រឹមត្រូវនឹងជួយឲ្យដៃលែងមានមេរោគបង្កជំងឺ ជាពិសេសត្រូវតែស្អាតផងដែរនៅតំបន់ក្រោមក្រចកដៃតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យើងមានហេតុផលច្រើនណាស់ដែលត្រូវការលាងសម្អាតដៃឲ្យបានស្អាត ជាពិសេសនៅពេលដឹងថាអ្វីទៅជាប្រយោជន៍សំខាន់នៃការអនុវត្តអនាម័យប្រអប់ដៃបានល្អ៕