ការជ្រើសរើសរបបអាហារមានតុល្យភាពនឹងជួយអ្នកគ្រប់គ្រងទម្ងន់ និងបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនបាន។ របៀបរស់នៅដែលផ្តល់សុខភាពដូចជា ហាត់ប្រាណទៀងទាត់ និងញ៉ាំអាហារផ្តល់សុខភាពនឹងជួយដល់ប្រព័ន្ធភាពស៊ាំដើម្បីបំបាត់ការបង្ករោគក្នុងខ្លួន និងយកឈ្នះជំងឺផងដែរ។ ជាមួយនឹងការផ្ទុះជំងឺកូវីដ១៩នៅតែបន្តរាលដាលពេញពិភពលោកនៅឡើយ ការញ៉ាំអាហារផ្តល់សុខភាព របបអាហារមានតុល្យភាព គឺជារឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបាន ជាពិសេសក្នុងពេលនៅផ្ទះមិនចេញទៅណាតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំក្រុមអាហារមូលដ្ឋាន ៥យ៉ាងដែលអ្នកអាចទទួលទាន ដើម្បីទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង៖
ប្រូតេអ៊ីន
រាងកាយត្រូវការប្រូតេអ៊ីនដើម្បីជួសជុល និងលូតលាស់ខ្លួនឯងផង។ សណ្តែកប្រភេទ សណ្តែកខ្មៅ គឺសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន និងជាតិរ៉ែ។ វាក៏ជារឿងល្អមួយដែរក្នុងការទិញអាហារនេះទុកច្រើនដោយសារតែវាអាចរក្សាបានយូរ ហើយក៏ជាប្រភពប្រូតេអ៊ីនល្អជាងប្រូតេអ៊ីនសាច់សត្វដែរ។
គ្រាប់ធញ្ញជាតិ
របបអាហារអ្នកនឹងមិនពេញលេញឡើយបើសិនជាគ្មានការញ៉ាំបាយបន្ថែមទៀត។ ការដែលញ៉ាំគ្រាប់ធញ្ញជាតិជាមួយនឹងបាយនេះមិនគ្រាន់តែផ្តល់ជីវជាតិច្រើនទេ តែក៏ជួយរាងកាយបំបាត់បញ្ហាមិនស្រួលក្នុងខ្លួនដែរ។
បន្លែ និងផ្លែឈើ
អង្គការសុខភាពពិភពលោកបានណែនាំឲ្យញ៉ាំបន្លែ និងផ្លែឈើយ៉ាងហោចណាស់ ៥ដង។ ចូរព្យាយាមបញ្ចូលផ្លែឈើដែលសម្បូរទៅដោយវីតាមីន C, A និងB ក្នុងរបបអាហារ ដូចជា ផ្លែគីវី ក្រូច ប៉ោម ឪឡឹក។ល។ ព្រោះជីវជាតិទាំងនេះសំខាន់ណាស់ក្នុងការថែរក្សាប្រព័ន្ធភាពស៊ាំឲ្យនៅខ្លាំង ដែលអាចជួយការពារការបង្ករោគ និងវីរុសចូលទៅក្នុងខ្លួនផង។
គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើភាគច្រើនសម្បូរទោដោយប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែ ហើយក៏ត្រូវបានគេហៅថាជាប្រភពនៃជីវជាតិផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គ្រាប់ផ្លែឈើដូចជា គ្រាប់ស្វាចន្ទី ផ្លែអាលម៉ុន ឬគ្រាប់រីករាយ ពោរពេញទៅដោយជីវជាតិ និងអាចជួយឲ្យឆ្អែតបានយូរទៀត៕