ជំងឺខ្លាញ់រុំថ្លើមអាចត្រូវបានចែកចេញជា ២ ​ប្រភេទ គឺប្រភេទបង្កឡើងដោយជាតិអាកុល ឬគ្រឿងស្រវឹងដែលកើតឡើងចំពោះអ្នកដែលទទួលទានគ្រឿងស្រវឹងច្រើនពេក និងប្រភេទមិនបង្កឡើងដោយជាតិអាល់កុល ឬគ្រឿងស្រវឹងច្រើនកើតចំពោះអ្នកដែលអង្គុយយូរៗពេកក្នុងមួយថ្ងៃៗ ឬអ្នកធាត់ជ្រុល។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាខ្លាញ់រុំថ្លើម គឺជាមូលហេតុចម្បងបំផុតមួយនៃជំងឺខ្សោយថ្លើម ហើយអាចវិវត្តន៍ទៅជា ជំងឺក្រិនថ្លើម ឬជំងឺរលាកថ្លើម។ ប៉ុន្តែមិនថាអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើមប្រភេទណានោះទេ អ្នកអាចកែប្រែ ឬទប់ស្កាត់ស្ថានភាពមុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរបាន ដោយគ្រាន់តែជ្រើសរើស និងរក្សាឲ្យបាននូវរបបអាហារត្រឹមត្រូវមួយ។ ថាតើអាហារដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរទទួលទានឲ្យបានច្រើនមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារទាំងនោះ ៖

១. បន្លែផ្លែឈើ

ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុចិញ្ចឹមសំខាន់ៗដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែក្នុងបន្លែផ្លែឈើជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រយុទ្ធប្រឆាំងបាក់តេរីទប់ស្កាត់ការរលាកក្នុងថ្លើម។

២. សាច់គ្មានខ្លាញ់

ប្រភេទនៃអាហារដទៃទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ​ គឺប្រូតេអ៊ីន។ ហើយសាច់ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើម ចូរជៀសវាងការទទួលទានសាច់ខ្លាញ់ និងស្បែក។ ដើម្បីទទួលទានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ ការជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់ គឺប្រសើរបំផុតសម្រាប់អ្នកជំងឺខ្លាញ់ក្នុងថ្លើម។

៣. គ្រាប់ធញ្ញជាតិ

អាហារផ្សេងទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ គឺគ្រាប់ធញ្ញជាតិ។ មិនត្រឹមតែជួយការពារប្រឆាំងទៅនឹងជំងឺខ្លាញ់រុំថ្លើមប៉ុណ្ណោះទេ ប៉ុន្តែគ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជាតិសសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម​ ជាតិរ៉ែ និងវីតាមីនដែលចាំបាច់សម្រាប់សុខភាពរាងកាយទាំងមូល។ ការទទួលទានគ្រាប់ធញ្ញជាតិអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាកម្ចាត់ចោលនូវរាល់ជាតិពុល និងជាតិខ្លាញ់មិនល្អចេញពីថ្លើមផងដែរ។

៤. ខ្លាញ់មិនឆ្អែត

មិនមែនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ចំពោះសុខភាពដូចជាខ្លាញ់មិនឆ្អែតជាដើម្បីមានផ្ទុកសម្បូរទៅដោយសមាសធាតុចាំបាច់ចំពោះសុខភាពរាងកាយទាំងមូល រួមទាំងសុខភាពថ្លើម។

៥. ខ្ទឹមស

ក៏មានប្រសិទ្ធភាពជួយទប់ស្កាត់ជាតិខ្លាញ់មិនអោយប្រមូលផ្ដុំក្នុងថ្លើមបានយ៉ាងប្រសើរផងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលគ្រឿងទេសនេះក្នុងរបបអាហារ៕