នៅពេលដែលអ្នកត្រូវកម្តៅថ្ងៃច្រើន ស្បែកអ្នកនឹងចាប់ផ្តើមខ្មៅបណ្តើរៗ ហើយចាប់ផ្តើមខូច ដូចនេះតើគួរធ្វើដូចម្តេចទៅទើបអាចសវិញបាន?ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីដែលធ្វើឱ្យសវិញ។វាជាវិធីងាយៗដែលអ្នកអាចសាកល្បងបាន។តើមានអ្វីខ្លះ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បើស្បែកអ្នកខូចត្រឹមក្រហម ហើយក្តៅ ប៉ុន្តែមិនទាន់ឈឺ អ្នកអាចយកទឹកដែលក្លាសេត្រជាក់មកលាងសម្អាតកន្លែងដែលក្រហមនោះ បន្ទាប់មកយកម៉ាសបិទមុខដែលត្រជាក់មកបិទលើមុខចំនួន១៥ទៅ២០នាទីទើបបកចេញ ហើយលាងសម្អាតមុខអ្នក ក្រោយពេលដែលលាងរួច អ្នកអាចយកគ្រឿងសម្អាងដែលការពារស្បែកអ្នកមកលាបបាន នោះស្បែកអ្នកនឹងប្រសើឡើងជាងមុន។
- បើស្បែកអ្នកក្តៅ ហើយមានអាការៈឈឺ អ្នកអាចយកទឹកត្រជាក់ ប៉ុន្តែមិនមែនទឹកដែលក្លាសេទេ យកមកស្អំលើមុខដើម្បីឱ្យវាបាត់ក្តៅសិន បន្ទាប់មកទើបយកប្រទាលកន្ទុយក្រពើមកលាបលើមុខអ្នក នោះស្បែកដែលខូចនោះអាចជួយបានហើយ បន្ទាប់ពីស្បែកទទួលបានជាតិទឹកគ្រប់គ្រាន់ អ្នកអាចលាបផលិតផលដែលធ្វើឱ្យស្បែកសបាន។
- អ្នកអាចម៉ាស្សាមុខបាន ព្រោះវាអាចធ្វើឱ្យស្បែកចាស់អ្នកចេញ ហើយដុះនូវស្បែកថ្មីលឿន។
- អ្នកក៏អាចបិទម៉ាសមុខសម្រាប់ធ្វើឱ្យស្បែកសដែរ ដោយក្រោយពេលដែលអ្នកម៉ាស្សារួច អ្នកអាចយកកន្សែងក្តៅមកស្អំលើមុខអ្នកចំនួន២នាទី ទើបបិទម៉ាសមុខ ព្រោះនៅពេលដែលរន្ធញើសអ្នកបើក ស្បែកអ្នកនឹងអាចស្រូបយកសារធាតុដែលមានក្នុងម៉ាសបានល្អ នោះទើបស្បែកអ្នកអាចសបានលឿន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)