ការរលាកបំពង់កនេះគឺជាការបង្ករោគដោយបាក់តេរីមួយប្រភេទដែលធ្វើឲ្យឈឺបំពង់កធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យឈឺចាប់ខ្លាំងនៅពេលលេបអាហារ និងញ៉ាំអាហារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជារបៀបក្នុងការបំបាត់ការឈឺចាប់ដោយសារតែការរលាកបំពង់កលើកុមារ៖
- ផ្តល់ជាតិទឹកដូចជា ទឹកខ្ញី ឲ្យកូនញ៉ាំកាន់តែច្រើន ប៉ុន្តែចូរចៀសវាងភេសជ្ជៈមានជាតិអាស៊ីតដូចជា ទឹកក្រូច ទឹកក្រូចឆ្មាជាដើម
- ចូរឲ្យកូនញ៉ាំស៊ុបក្តៅឧណ្ហៗ
- ចូរឲ្យកូនញ៉ាំតែផ្អែមក្តៅឧណ្ហៗ ឬសូកូឡាក្តៅ
- ចូរប្រាកដថា កូនបានញ៉ាំថ្នាំផ្សះតាមវេជ្ជបញ្ជាគ្រប់អស់ហើយ
- ចូរលើកទឹកចិត្តកូនឲ្យគ្របមមាត់ និងច្រមុះពេលក្អក ឬកណ្តាស។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរកុំចែករបស់ប្រើប្រាស់ក្នុងផ្ទះបាយរួមគ្នាជាមួយកូន៕