ការរលាកបំពង់កនេះចង់សម្តៅទៅលើការបង្ករោគមួយពីបាក់តេរី Streptococcus ។ វាមិនដូចជាការរលាកបំពង់កធម្មតាដែលបង្កឡើងដោយជំងឺផ្តាសាយ ឬខ្យល់បំពង់បរិយាកាសទេ តែការបង្ករោគបាក់តេរីខាងលើនេះទាមទារឲ្យមានការព្យាបាលដោយការប្រើថ្នាំ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈព្រមានខាងក្រោមនេះអាចបញ្ជាក់ថា ជាការបង្ករោគដែលគ្រោះថ្នាក់ហើយ៖
- ការឈឺបំពង់កកើតឡើងលឿន
- ឈឺចាប់ធ្ងន់ធ្ងរពេលលេបអាហារ
- ការក្តៅខ្លួនឡើងដល់ ៣៨.៣ អង្សារ
- ក្រពេញអាមីដាសក្នុងបំពង់ករ ទៅជាក្រហម និងហើម ដែលច្រើនតែមានខ្នៅពណ៌សជាប់ពីលើ
- មានចំណុចក្រហមៗតូចៗនៅក្នុងមាត់
- ឈឺក្បាល
- ចង្អោ និងក្អួត
- រមាស់ស្បែក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឈឺរាងកាយ៕