សព្វថ្ងៃនេះមានអ្នកផ្ទុកជំងឺទឹកនោមផ្អែមច្រើនណាស់នៅទូទាំងពិភពលោក។ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថាជំងឺទឹកនោមផ្អែមអាចបង្កជាការខូចខាតអ្វីខ្លះទេបើសិនជាមិនអាចគ្រប់គ្រងវាបានល្អ។ ការលើសជាតិស្ករខ្លាំងអាចប៉ះពាល់ដល់សរសៃឈាម សរសៃប្រសាទ និងសរីរាង្គផ្សេងៗទៀត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មធ្យោបាយតែមួយគត់ក្នុងការបំបាត់ជំងឺទឹកនោមផ្អែមគឺគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបាន។ យកល្អគួរតែដឹងអំពីអាការៈព្រមានភ្លាមៗរបស់វាសិនដូចជា៖
នោមញឹក
អ្នកដែលលើសជាតិស្ករក្នុងឈាមខ្លាំងត្រូវការនោមញឹកជាប់ជាងធម្មតា។ មនុស្សធម្មតាអាចនោមពី ៤ ទៅ ៧ដងក្នុងមួយថ្ងៃ ខណៈពេលដែលអ្នកលើសជាតិស្ករក្នុងឈាមខ្លាំងត្រូវការនោមគ្រប់ពេល។ នេះដោយសារតែតម្រងនោមមិនអាចប្រើប្រាស់ជាតិស្ករដែលើសក្នុងឈាម ហើយមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយគឺបញ្ចេញវាតាមទឹកនោម។
អស់កម្លាំង
ការដែលមានអារម្មណ៍នឿយហត់គ្រប់ពេលគឺជាអាការៈដ៏សំខាន់មួយនៃការលើសជាតិស្ករក្នុងឈាម។ អាការៈព្រមាននេះកើតឡើងក្រោយពេលអ្នកញ៉ាំអាហារហើយ។ បើសិនជារឿងនេះកើតឡើងញឹកក្រោយពីញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាតតរួច យកល្អគួរតែទៅជួបពេទ្យដើម្បីពិនិត្យទៅ។
ស្រេកទឹកខ្លាំង
នេះដោយសារតែអ្នកនោមច្រើននៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ ដូច្នេះអ្នកក៏ត្រូវមានអារម្មណ៍ខ្សោះជាតិទឹកក្នុងខ្លួនដែរ។ ដូច្នេះបើសិនជាអ្នកមានអាការៈទាំងពីរនេះហើយ ចូរទៅជួបពេទ្យដើម្បីពិនិត្យបន្ថែមទៅ។
ព្រឹលភ្នែក
ការព្រឹលភ្នែកគឺជាអាការៈមួយផ្សេងទៀតនៃការលើសជាតិស្ករក្នុងឈាម។ វាក៏ជាអាការៈដំបូងគេមួយដែលបញ្ជាក់ថាអ្នកត្រូវតែយកចិត្តទុកដាក់ដែរ។ រឿងនេះកើតឡើងនៅពេលជាតិស្ករដែលកំពុងតែលើស និងទឹកកកកុញក្នុងផ្នែកកណ្តាលរបស់ភ្នែក ដែលធ្វើឲ្យភ្នែកមើលឃើញព្រឹល។
ឈឺក្បាល
ការឈឺក្បាលមិនគ្រាន់តែជាអាការៈតែមួយគត់នៃជំងឺទឹកនោមផ្អែមទេ ហើយវាក៏មានន័យថា មានរឿងខុសៗគ្នាជាច្រើនដែរ ដែលមិនគ្រោះថ្នាក់ដូចជំងឺទឹកនោមផ្អែមទេ។ ប៉ុន្តែបើសិនជាអ្នកធ្លាប់មានអាការៈនេះញឹកញាប់ ជាមួយគ្នានឹងអាការៈផ្សេងៗទៀត វាអាចជាអាការៈមួយនៃការលើសជាតិស្ករក្នុងឈាមហើយ។
ឧស្សាហ៍មានការបង្ករោគឡើងវិញ
ការលើសជាតិស្ករក្នុងឈាមក៏ធ្វើឲ្យចុះខ្សោយប្រព័ន្ធភាពស៊ាំដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះនឹងធ្វើឲ្យរាងកាយកាន់តែពិបាកប្រឆាំងនឹងការបង្ករោគថែមទៀត។ ដូច្នេះហើយ អ្នកប្រហែលជាងាយនឹងធ្លាក់ខ្លួនឈឺញឹកញាប់បើសិនជាកំពុងតែលើសជាតិស្ករក្នុងឈាមហើយ៕