ការក្អកអាចជាសញ្ញាមួយនៃជំងឺខុសៗគ្នាជាច្រើន ដែលភាគច្រើនគឺមិនមានគ្រោះថ្នាក់អ្វីឡើយ។ ការក្អកភ្លាមៗខ្លាំង អាចកើតឡើងរយៈពេលពីរបីសប្តាហ៍ ឬករណីរ៉ាំរ៉ៃអាចយូរជាង ៨សប្តាហ៍ឯណោះ។ មធ្យោបាយដ៏ល្អបំផុតក្នុងការព្យាបាលការក្អកបែបនេះគឺត្រូវដោះស្រាយមូលហេតុនៅពីក្រោយការក្អកនេះវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វីរុសកូរ៉ូណា
ក្នុងពេលនេះ មូលហេតុញឹកញាប់បំផុតនៃការក្អកស្ងួត អាចជាវីរុសកូរ៉ូណា។ អាការៈសំខាន់នៃជំងឺកូវីដ១៩ គឺក្អកស្ងួត ក្តៅខ្លួន និងពិបាកដកដង្ហើម។ ក្នុងពេលនេះ អ្នកគួរតែទៅជួបពេទ្យដើម្បីធ្វើតេស្ត។ បើសិនជាអ្នកចាប់ផ្តើមអាការៈទាំងឡាយណាដែលគិតថា សង្ស័យខ្លួនឯងហើយ ចូរដាក់ខ្លួនឯងឲ្យនៅឆ្ងាយពីគេ។
ការបង្ករោគនៅផ្លូវដង្ហើមខាងលើ
ការបង្ករោគដោយវីរុស ឬបាក់តេរីក្នុងប្រហោងឆ្អឹងមុខ បំពង់អាហារ បំពង់ខ្យល់ ឬច្រមុះ ត្រូវបានគេហៅថាជាការបង្ករោគនៅផ្លូវដង្ហើមខាងលើ។ អាការៈញឹកញាប់នៃជំងឺនេះមានដូចជា ក្អក ឈឺក្បាល តឹងច្រមុះ កណ្តាស និងមានសម្ពាធនៅជុំវិញមុខ និងក្តៅខ្លួនស្ទិញៗ។
ការបង្ករោគនៅផ្លូវដង្ហើមខាងក្រោម
រឿងនេះប៉ះពាល់ទៅលើផ្លូវដង្ហើមរបស់សួត។ ទាំងជំងឺរលាកទងសួត និងរលាកសួតគឺជាប្រភេទនៃការបង្ករោគនៅផ្លូវដង្ហើមខាងក្រោមទាំងអស់។ អាការៈភាគច្រើននៃការរលាកទងសួតគឺជាការក្អកស្ងួត ឬស្លេស្ម។ ការក្អកស្លេស្មអាចជាស្លេស្មពណ៌បៃតង លឿង ឬមានឈាមតិចតួច។ អាការៈផ្សេងទៀតមានដូចជា ឈឺបំពង់ក ឈឺទ្រូង ដកដង្ហើមលឺដូចហួច និងឈឺរាងកាយ។
ការអាឡែហ្ស៊ី
នៅពេលអ្នកដកដង្ហើមចូល សារធាតុអាឡែហ្ស៊ីមួយចំនួនក៏អាចធ្វើឲ្យក្អកដែរ ដូចជា ផ្សែងបារី ទឹកអប់ និងក្លិនសម្លៀកបំពាក់ផ្សេងៗ។
ជំហានដំបូងគេ គឺត្រូវសម្គាល់ឲ្យដឹងមូលហេតុនៃការក្អកសិន។ អ្នកដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃនឹងត្រូវការព្យាបាលដោយប្រើថ្នាំ។ អ្នកដែលមានបញ្ហាអាឡែហ្ស៊ី ត្រូវតែប្រើថ្នាំទប់ការអាឡែហ្ស៊ី។
ក្រៅពីប្រើថ្នាំ មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបាននៅផ្ទះដើម្បីបង្ការការក្អកដូចជា ញ៉ាំទឹកឲ្យបានច្រើន។ ទឹកក្តៅ និងទឹកឃ្មុំក៏ជាវិធីព្យាបាលការក្អកដ៏ល្អមួយដែរ។ អ្នកក៏អាចប្រើថ្នាំបំបាត់ក្អកដែលគ្មានវេជ្ជបញ្ជាបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការបើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមនៅផ្ទះអាចជួយបំបាត់ការក្អកបានយ៉ាងល្អ៕