បញ្ហាស្ទះសសៃឈាមអាចបង្កើនហានិភ័យនៃជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមបញ្ចូលទាំងជំងឺស្ទះសសៃឈាមបេះដូង ​​​និងជំងឺដាច់សសៃឈាមខួរក្បាល។ ដូច្នេះហើយទើបអ្នកមិនគួរមើលរំលងបញ្ហានេះឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាស្ទះសសៃឈាមជាញឹកញយបណ្ដាលមកពីរបៀបនៃការរស់នៅមិនត្រឹមត្រូវដោយសារកង្វះសកម្មភាពរាងកាយ និងរបបអាហារគ្មានសុខភាពល្អ។ ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឱ្យសសៃឈាមរួមតូចកកស្ទះបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាម។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រឿងទេសដែលជួយសម្អាតសសៃឈាម ៖

១. ខ្ទឹមស

អ្វីដែលធ្វើឱ្យខ្ទឹមសមានប្រសិទ្ធភាពក្នុងការសម្អាតសសៃឈាម គឺវាជួយទប់ស្កាត់ឈាមមិនឱ្យឡើងខាប់។ ម្យ៉ាងវិញទៀតខ្ទឹមសក៏ជួយបញ្ចុះកូឡេស្តេរ៉ូលបានយ៉ាងប្រសើរ។

២. រមៀត

ការរួមបញ្ចូលរមៀតក្នុងរបបអាហារក៏ល្អដើម្បីសម្អាតសសៃឈាមគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែរមៀតជាប្រភពនៃសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អមិនឱ្យប្រមូលផ្ដុំក្នុងសសៃឈាម។ សារធាតុ curcumin ក៏មានប្រសិទ្ធភាពពង្រាវឈាមផងដែរ។

៣. ខ្ញី

ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងការរលាកហើយនោះ ខ្ញីក៏មានផ្ទុកសារធាតុ antioxidative ដែលទប់ស្កាត់កំណកខ្លាញ់កូឡេស្តេរ៉ូលនិងខ្លាញ់ទ្រីគ្លីសេរីដក្នុងសសៃឈាមផងដែរ។

ប្រយ័ត្ន! ប្រសិនបើអ្នកកំពុងប្រើថ្នាំជំងឺបេះដូង ចូរពិគ្រោះជាមួយគ្រូពេទ្យសិន ដោយមិនត្រូវឈប់ប្រើប្រាស់ថ្នាំដោយចិត្តឯងឡើយ៕