ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៤ដែលអ្នកម្តាយជិតគ្រប់ខែមិនគួរធ្វើ ព្រោះអាចធ្វើឲ្យស្បូនបើកធំមុនពេល។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកម្តាយមិនគួរដើរលឿនពេកទេក្នុងពេលដែលអ្នកជិតគ្រប់ខែ ព្រោះនៅពេលដែលអ្នកដើរលឿនពេក នឹងធ្វើឲ្យស្បូនអ្នកឆាប់បើកធំខ្លាំងណាស់ ដោយធ្វើឲ្យអ្នកអាចកើតមុខខែបាន។ ជាពិសេស នៅពេលដែលអ្នកដើរលឿនពេក នឹងអាចធ្វើឲ្យកូនក្នុងផ្ទៃភ័យផងដែរ។
- អ្នកម្តាយមិនគួរអង្គុយយូរ ឬគេងយូរទេ ព្រោះបើអ្នកស្ថិតក្នុងកាយវិកាដដែរៗក្នុងរយៈពេលយូរ នឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនរបស់អ្នក ធ្វើឲ្យស្បូននោះបើកធំ ហើយកូននឹងចេញមកមុនពេលកំណត់។
- អ្នកម្តាយក៏មិនគួរយួរឥវ៉ាន់ធ្ងន់ៗដែរ ព្រោះបើអ្នកយួរឥវ៉ាន់ធ្ងន់ កម្លាំងទាំងឡាយនឹងប្រមូលផ្តុំនៅត្រង់ពោះរបស់អ្នក ដោយធ្វើឲ្យសង្កត់ត្រូវស្បូនអ្នក។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ មិនគួរយួរអ្វីធ្ងន់ៗឡើយ។
- អ្នកម្តាយមិនគួរញ៉ាំរបស់ត្រជាក់ច្រើនក្នុងពេលជិតដល់ខែសម្រាលឡើយ ព្រោះអាចធ្វើឲ្យអ្នកម្តាយរាគរូស ថែមទាំងអាចធ្វើឲ្យស្បូនបើកធំ ហើយក៏អាចធ្វើឲ្យអ្នករមួលក្រពើផងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងពេលជិតកើត ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទាំងពីរបាន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)