ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៣ដែលអ្នកម្តាយគួរតែប្រយ័ត្នក្នុងពេលពរពោះបាន៣៦អាទិត្យ។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- រឿងទី១ អ្នកម្តាយមិនគួរហត់ពេកទេ ព្រោះក្នុងពេល៣៦អាទិត្យ ជាពេលដែលអ្នកជិតកើត។ ដូចនេះ អ្នកមិនគួរធ្វើការហត់ពេក ហើយក៏មិនគួរទៅដើរផ្សារហត់ពេក ព្រោះនៅពេលដែលរាងកាយអ្នកហត់ពេក នឹងធ្វើឲ្យស្បូនអ្នកងាយបើកធំ ដោយធ្វើឲ្យអ្នកងាយកើតមុនខែណាស់។
- រឿងទី២ អ្នកមិនគួរតែងស្ទាបអង្អែរពោះអ្នកទេ ព្រោះវាអាចក្លាយជាទម្លាប់។ ជាពិសេស បើអ្នកស្ទាបអង្អែរពោះក្នុងពេលដែលជិតគ្រប់ខែ នឹងធ្វើឲ្យស្បូនអ្នកអាចបើកធំមុនពេល។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រឈមមុខនឹងការកើតមុនខែគ្រប់ពេលដែលអ្នកមិនប្រយ័ត្ន។
- រឿងទី៣ អ្នកម្តាយមិនគួរភ័យព្រួយច្រើន បារម្ភច្រើន ឬគិតច្រើនឡើយ ព្រោះការដែលតែងផ្តល់សម្ពាធផ្លូវចិត្តដល់ខ្លួន នឹងធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃជាខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែធ្វើចិត្តធម្មតា មិនគួរភ័យនឹងរឿងសម្រាលកូនទេ ព្រោះអ្នកមានគ្រូពេទ្យជំនាញចាំជួយអ្នកហើយ ដោយអាចសម្រាលកូនចេញមកប្រកបដោយសុវត្ថិភាព៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)