ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងទាំង៣ដែលអ្នកម្តាយមិនគួរទៅក្នុងពេលមានផ្ទៃពោះ៣ខែដំបូង។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កន្លែងទី១ដែលអ្នកម្តាយមិនគួរទៅ គឺកន្លែងSpa ព្រោះក្នុងនោះក្តៅណាស់ ដោយអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃជាខ្លាំង។ ដូចនេះ យកល្អអ្នកម្តាយមិនគួរបន្តទៅធ្វើSpa ទៀតឡើយ ទើបកូនមិនគ្រោះថ្នាក់។
- កន្លែងទី២ ដែលអ្នកម្តាយមិនគួរទៅ គឺទីសាធារណៈដែលមានផ្សែងបារីច្រើន ព្រោះបើអ្នកម្តាយស្រូបយកផ្សែងបារីទាំងនោះ នឹងអាចនាំចូលទៅឲ្យកូនក្នុងផ្ទៃ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនខ្លាំងណាស់ អាចធ្វើឲ្យកូនលូតលាស់មិនគ្រប់រូបរាង។
- កន្លែងទី៣ ដែលអ្នកម្តាយមិនគួរទៅ គឺទៅធ្វើX-ray ព្រោះពន្លឺទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបាន។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)