ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលកូនអាក្រក់តាំងពីតូចមែន ប៉ុន្តែធំឡើងនឹងស្អាតវិញ។ តើមានកន្លែងណាខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនជាច្រមុះរបស់កូនកើតមកមានលក្ខណៈមិនស្រួច នោះធំឡើងនឹងស្រួចវិញ ព្រោះឆ្អឹងកូនមិនទាន់លូតលាស់ល្អ។ នៅពែលដែលឆ្អឹងលូតលាស់បានគ្រប់ជ្រុង នោះច្រមុះកូននឹងប្រែជាស្អាតវិញជាមិនខានឡើយ។
- បើកូនកើតមកមានក្បាលវែង ហើយស្រួច ជារឿងធម្មតាទេ ព្រោះនៅពេលដែលគេចាប់កំណើតអាចនឹងប្រជ្រៀតខ្លាំង ដោយធ្វើឲ្យប៉ះពាល់ដល់ទម្រង់ក្បាលរបស់កូន។ ប៉ុន្តែអ្នកម្តាយមិនចាំបាច់បារម្ភខ្លាំងពេកទេ ព្រោះមិនយូរប៉ុន្មាន ក្បាលកូននឹងប្រែជាមានទម្រង់ស្អាតវិញហើយ។
- ប្រសិនជាភ្នែករបស់កូនកើតមកគឺតូចខ្លាំង ហើយមានត្របកភ្នែកតែមួយជាន់ នោះធំឡើងភ្នែករបស់គេក៏អាចប្រែជាធំ ត្របកភ្នែកក៏អាចក្លាយជាពីរជាន់ដែរ ព្រោះទម្រង់មុខកូនតែងប្រែប្រួលជានិច្ច។ មិនប្រាកដថានៅតូចស្អាត ធំឡើងស្អាតដែរនោះទេ ហើយក៏មិនប្រាកដថានៅតូចមិនស្អាត ហើយធំឡើងក៏មិនស្អាតនោះដែរ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)