អ្នកជំនាញបាននិយាយថាដំបៅជើងដែលគេហៅថាម្រាមជើងកូវីដនោះអាចជារោគសញ្ញាថ្មីមួយនៃជំងឺកូវីដ១៩ដែលកើតមានលើកុមារនិងមនុស្សវ័យក្មេង។
វេបសាយសុខភាព health.com បាននិយាយថា រោគសញ្ញានេះពេលខ្លះបានកើតមាន មុនរោគ សញ្ញាផ្សេង ទៀតនៃជំងឺកូវីដ១៩ផងដូចជាក្តៅខ្លួន ពិបាកដកដង្ហើម ឈឺក ឈឺភ្នែកជាដើម។
ការសង្ស័យនេះបានកើតមានឡើង នៅពេលដែលគ្រូពេទ្យនៅប្រទេស អេស្ប៉ាញកត់សម្គាល់ថាអ្នកជំងឺកូវីដ១៩ពិេសសកុមារនិងមនុស្សវ័យក្មេង មាន រោគសញ្ញាដំបៅនៅម្រាមជើង។
នៅអាមេរិក គ្រូពេទ្យក៏ចាប់ផ្តើមសម្គាល់ឃើញរោគសញ្ញាម្រាមដំបៅម្រាមជើងនេះ ចំពោះអ្នកជំងឺកូវីដ១៩។
គេមិនទាន់ដឹងច្បាស់នៅឡើយថាហេតុអ្វីបានជាជំងឺកូវីដ១៩អាចបង្កអោយមានដំបៅនៅជើង។ ប៉ុន្តែគេគិតថាវាអាចទាក់ទងនឹងរឿងដែលថាមេរោគកូវីដ ១៩ជំរុញអោយ មានការរលាក៕