មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានបន្ថែមរោគសញ្ញាថ្មីជាច្រើនទៅក្នុងបញ្ជីរោគសញ្ញាដែលមានស្រាប់របស់ខ្លួនសម្រាប់ជំងឺកូវីដ – ១៩ ។
CDC បាននិយាយជាយូរមកហើយថាគ្រុនក្តៅក្អកនិងដង្ហើមខ្លីគឺ ជាការចង្អុលបង្ហាញ ថានរណាម្នាក់អាចមានជំងឺដែលបណ្តាលមកពីវីរុសនេះ។
ឥលូវនេះវាបានបន្ថែមលក្ខខណ្ឌចំនួន ៦ ទៀតដែលអាចកើតមានជាមួយនឹងជំងឺនេះ៖ រងាស្រៀវ ញាក់ ឈឺសាច់ដុំ ឈឺបំពង់កនិងបាត់បង់រសជាតិឬក្លិនថ្មីៗ។
បញ្ជីនៃរោគសញ្ញាថ្មីនេះនឹងមានសារសំខាន់សម្រាប់គ្រូពេទ្យ ដើម្បីឈានដល់ ការធ្វើរោគវិនិច្ឆ័យនៃជំងឺកូវីដ១៩។
ថ្មីៗនេះទៀត ការសិក្សាស្រាវជ្រាវមួយនៅប្រទេសអេស្ប៉ាញបានសង្កេតឃើញថា អ្នកជំងកូវីដ១៩ មានរោគសញ្ញាដំបោះក្រហមម្រាមជើង។ អ្នកវិទ្យាស្រ្តកំពុងបន្តតាមដានរឿងនេះទៀត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855