ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានផ្លែបឺរ ហើយដឹងពីផលល្អៗរបស់វាចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏ប្រហែលជាមិនដែលចាប់អារម្មណ៍ទេថាក្រៅពីយកមកញ៊ាំដើម្បីសុខភាព ផ្លែបឺរអាចយកមកប្រើជាផលិតផលថែសម្រាប់បានយ៉ាងប្រសើរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថ​ប្រយោជន៍ផ្សេងទៀតនៃផ្លែបឺរក្រៅពីយកមកទទួលទាន ៖

១. ម៉ាសព្យាបាលសក់ស្ងួតខូច

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរទុំម៉ដ្ឋ ១ ផ្លែ ជាមួយប្រេងអូលីវឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ រូបមន្តនេះនឹងជួយឱ្យសក់ទន់រលោងមានទម្ងន់ ហើយរឹងមាំ។

២. កម្ចាត់អង្គែនិងព្យាបាលស្បែកក្បាលរបករមាស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសាច់នៃផ្លែបឺរទុំឱ្យម៉ដ្ឋ រួចលាបម៉ាស្សាវាលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។

៣. កម្ចាត់ស្នាមខ្មៅក្រោមភ្នែក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាសាច់នៃផ្លែបឺរម៉ដ្ឋលើស្បែកក្រោមភ្នែកនិងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តរាល់ព្រឹកនិងល្ងាចសម្រាប់រយៈពេល ២ សប្តាហ៍។

៤. សម្រាប់ខាត់ដៃឱ្យទន់រលោង

បញ្ហាស្បែកដៃស្ងួត ជ្រួញ និងមិនទន់រលោងលែងជាបញ្ហាទៀតហើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាច់ផ្លែបឺរម៉ដ្ឋជាមួយស្ករស រួចដុសខាត់ល្បាយថ្នមៗពេញដៃដើម្បីកម្ចាត់កោសិកាស្បែកងាប់ៗ។ ទុកចោលសម្រាប់រយៈពេល ៥ នាទីសឹមលាងសម្អាតចេញ៕