ប្រហោងឆ្អឹងមុខរបស់កូនអ្នកមិនទាន់លូតលាស់ពេញលេញឡើយលុះត្រាតែគេឈានដល់វ័យជំទង់ ប៉ុន្តែក្មេងនៅតែអាចមានការបង្ករោគក្នុងប្រហោងឆ្អឹងបានដដែល។ បញ្ហាប្រហោងឆ្អឹងនៅមុខរបស់កុមារប្រហែលជាពិបាកនឹងកំណត់រោគវិនិច្ឆ័យបន្ថែម ដោយសារតែអាការៈរបស់វាប្រហែលជាបង្កឡើងដោយបញ្ហាណាផ្សេងដូចជា ជំងឺបង្កឡើងដោយវីរុស ឬអាឡែហ្ស៊ី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញអាការៈដែលបញ្ជាក់ថាមានការបង្ករោគនៅប្រហោងឆ្អឹងនៅមុខលើកុមារមានដូចជា៖
- អាការដូចជំំងឺផ្តាសាយកើតឡើងយូរជាង ១៤ថ្ងៃ ដោយពេលខ្លះមានក្តៅខ្លួនស្ទិញៗផង
- ហូរសម្បោខាប់ ដែលអាចជាពណ៌លឿង ឬបៃតង
- ហូរទឹកសម្បោនៅបំពង់ក ដែលអាចនាំឲ្យរលាកបំពង់ក ក្អក ពិបាកដដង្ហើម ចង្អោ ឬឈឺក្រពះ
- ឈឺក្បាលដែលច្រើនតែកើតឡើងលើកុមារអាយុ ៦ឆ្នាំឡើង
- ឆេវឆាវ ឬអស់កម្លាំង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- រលាកនៅជុំវិញភ្នែក៕