បែកដែលងាយរលាករបស់ទារកអាចងាយនឹងដាច់ដោយ រហូតក្លាយទៅជាកន្ទួលរមាស់នៅពេលប៉ះពាល់នឹងភាពក្តៅ អាកាសធាតុមានសំណើម ដោយសារតែក្រពេញញើសរងការស្ទះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះខាងក្រោមនេះខ្ញុំសូមណែនាំវិធីដោះស្រាយការចេញកន្ទួលរមាស់នៅពេលមានអាកាសធាតុក្តៅ៖
- ចូរឲ្យទារកស្លៀកពាក់ខោអាវដែលផ្តល់ផាសុកភាព ជាពិសេសសម្លៀកបំពាក់ដែលអាចអនុញ្ញាតិឲ្យស្បែកមានខ្យល់ចេញចូលគ្រប់គ្រាន់
- ចូរយកចិត្តទុកដាក់បន្ថែមទៅលើស្បែកដែលផ្នត់ៗ ជាពិសេសកន្លែងដែលរងប៉ះពាល់សំណើមដោយ ទឹកនោម ទឹកមាត់ ឬញើសតែម្តង
- ចូរសម្អាតទារកជាមួយនឹងទឹកត្រជាក់ដើម្បីសម្អាតញើស និងប្រេងចេញពីរាងកាយគេ។ បន្ទាប់មកចូរជូតខ្លួនកូនឲ្យស្ងួត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវប្រើប្រេងអ្វីលាបលើស្បែកកូនទេ៕