ការគេងមិនបានគ្រប់គ្រាន់ត្រូវបានគេចាត់ទុកថាជាកត្តាប្រឈមដ៏ធំមួយនៃជំងឺផ្លូវចិត្ត។ យោងទៅតាមការសិក្សាថ្មីមួយបានឲ្យដឹងថា មនុស្សចាស់ដែលមានបញ្ហាបាក់ទឹកចិត្ត ហើយធ្លាប់មានបញ្ហាគេងមិនលក់ជាញឹកញាប់ គឺប្រឈមនឹងការបាក់ទឹកចិត្តកាន់តែខ្លាំងជាងមុនទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានអាការៈធ្ងន់ធ្ងរនៃការគេងមិនលក់រហូតដល់ ៣០ដងក្នុងមួយឆ្នាំ ត្រូវបបានគេរកឃើញថាមានជំងឺបាក់ទឹកចិត្តជាងអ្នកដែលគេងបានលក់ស្រួល។ លើសពីនេះទៅទៀត ពួកគេទំនងជាងាយនឹងមានគំនិតចង់សម្លាប់ខ្លួនផង។ ក្នុងចំណោមមនុស្សចាស់ដែលបាក់ទឹកចិត្ត អាការៈគេងមិនលក់អាចផ្តល់ជាគន្លឹះសំខាន់មួយចំពោះការប្រឈមនឹងការបាក់ទឹកចិត្តជាប់រហូត និងការមានគំនិតចង់សម្លាប់ខ្លួន។
យោងទៅតាមការវិភាគសិក្សាបានឲ្យដឹងថា បើប្រៀបធៀបនឹងអ្នកជំងឺដែលគេងស្រួលបួលមកវិញ អ្នកដែលគេងមិនគ្រប់គ្រាន់គឺប្រឈមនឹងការមានបញ្ហាបាក់ទឹកចិត្ត ២៨.៦ដងឯណោះ ក្នុងរយៈពេលមួយឆ្នាំនៃការសិក្សា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកជំងឺដែលគេងពិបាកបំផុតក៏ប្រឈំនឹងការបាក់ទឹកចិត្តតិចតួចចំនួន ១១.៩ដងឯណោះ ខណៈពេលដែលមានគំនិតចង់សម្លាប់ខ្លួនច្រើនជាង ១០ភាគរយ៕