អាការៈញ័រដៃជាធម្មតាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើវាបណ្ដាលមកពីអ្វីទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតនៃអាការៈញ័រដៃ ៖
១. ស្ត្រេសនិងថប់បារម្ភ
នេះក៏ព្រោះតែស្ត្រេសនិងបញ្ហាថប់បារម្ភអាចបណ្ដាលឱ្យលំហូរឈាមពោរពេញទៅដោយអ័រម៉ូន adrenaline។ វត្តមាននៃអ័រម៉ូននេះច្រើននឹងបង្កអាការៈញ័រដៃមិនអាចគ្រប់គ្រងបាន។
២. ទទួលទានកាហ្វេច្រើនពេក
ប្រសិនបើអ្នកតែងទទួលទានកាហ្វេចាស់ ឬល្វីងខ្លាំងច្រើនពែងក្នុងមួយថ្ងៃ នោះមិនបាច់ឆ្ងល់ឡើយថាហេតុអ្វីបានជាឧស្សាហ៍ញ័រដៃ។ បរិមាណនៃកាហ្វេអ៊ីនច្រើនក្នុងឈាមរំញោចដល់សសៃប្រសាទក្នុងរាងកាយ រួមបញ្ចូលទាំងសសៃប្រសាទក្នុងដៃ។ ជាធម្មតាវាអមមកជាមួយនូវអាការៈផ្សេងទៀតដូចជាចង្វាក់បេះដូងលោតញាប់ខុសធម្មតា ឈឺក្បាល និងបែកញើសខ្លាំង។ ដើម្បីជាការប្រសើរចូរកម្រិតការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន។
៣. ញៀនគ្រឿងស្រវឹង
បញ្ហាញ័រដៃក៏តែងកើតមានទូទៅចំពោះអ្នកដែលញៀនស្រា ហើយកំពុងព្យាយាមផ្ដាច់។ ទោះជាយ៉ាងណាបញ្ហាញ័រដៃដែលបណ្ដាលមកពីញៀនគ្រឿងស្រវឹងច្រើនតែអមមកជាមួយអាការៈផ្សេងទៀតដូចជាបែកញើសខ្លាំង ចង្វាក់បេះដូងលោតញាប់ ឈឺក្បាល ចង្អោរចង់ក្អួត ឬក្អួតតែម្ដង និងឧស្សាហ៍យល់សប្តិអាក្រក់។ អ្នកដែលធ្លាប់ទទួលទានគ្រឿងស្រវឹងច្រើនពេកហើយចង់ផ្ដាច់ គួរស្វែងរកជំនួយពីអ្នកជំនាញទើបប្រសើរ៕