ឧស្សាហ៍ជួបប្រទះអាការៈស្ងួតក្នុងច្រមុះមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកនឹងដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈនេះឆាប់រហ័ស ៖
១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
វិធីដ៏ងាយបំផុតមួយដើម្បីដោះស្រាយបញ្ហាស្ងួតក្នុងច្រមុះ គឺទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។ អ្នកក៏អាចទទួលទានស៊ុបនិងតែរុក្ខជាតិផងដែរដើម្បីរក្សាជាតិទឹកក្នុងរាងកាយទាំងមូល ក៏ដូចជាក្នុងច្រមុះ។
២. ប្រើប្រាស់ស្ព្រៃយ៍បាញ់ក្នុងច្រមុះ
ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីបំបាត់អាការៈស្ងួតក្នុងច្រមុះដោយវាជួយផ្ដល់សំណើមបានត្រឹមត្រូវ។ អ្នកអាចស្វែងរកស្ព្រៃយ៍បាញ់ក្នុងច្រមុះនៅតាមឱសថស្ថាននានា។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់ប្រេងដូងបន្តិច ហើយលាបផ្នែកខាងក្នុងនៃច្រមុះ។
៤. ប្រេងអូលីវ
អ្នកអាចប្រើប្រាស់ប្រេងអូលីវដើម្បីជំនួសប្រេងដូងប្រសិនបើគ្មាន។ គួរបញ្ជាក់ផងដែរថារបៀបអនុវត្ត គឺដូចគ្នា។
ប្រយ័ត្ន! អាការៈស្ងួតក្នុងច្រមុះអាចជាបញ្ហាមួយដែលបង្កឡើងដោយសារស្ថានភាពសុខភាពមួយចំនួន។ ដូច្នេះប្រសិនបើអាការៈមិនធូរស្រាល ឬបាត់ទៅវិញសោះក្នុងរយៈពេលយូរជាងមួយសប្តាហ៍ ហើយស្ថានភាពហាក់ដូចជាកាន់តែធ្ងន់ធ្ងរជាងមុន ចូរកុំស្ទាក់ស្ទើនឹងទៅជួបគ្រូពេទ្យជំនាញ៕