ជំងឺរំលាយអាហារមិនបានល្អ មិនត្រឹមតែកើតឡើងលើខ្លួនមនុស្សចាស់នោះទេ ថែមទាំងអាចកើតលើខ្លួនកូនក្មេងទៀតផង ដូចនេះប្រសិនជាអ្នកមិនចង់ឱ្យកូនមានជំងឺនេះ តើអ្នកគួរតែធ្វើដូចម្តេចទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

បរិភោគឆ្អែតពេក

ការឱ្យកូនបរិភោគច្រើនពេកនឹងធ្វើឱ្យកូនមិនងាយរំលាយអាហារឡើយ ថែមទាំងអាចធ្វើឱ្យកូនអ្នកធាត់ទៀតផង ដូចនេះអ្នកត្រូវតែឱ្យគេបរិភោគតាមបរិមាណដែលកូនអាចទទួលយកបាន។

អាហារត្រជាក់

អ្នកមិនត្រូវយកអាហារដែលទើបនឹងយកចេញពីទូរទឹកកកមកឱ្យកូនបរិភោគភ្លាមនោះទេ ព្រោះវាអាចធ្វើឱ្យកូនអ្នកមិនងាយរំលាយអាហារបានឡើយ ដោយសារតែក្រពះកូននៅខ្សោយ ដូចនេះមុននឹងឱ្យកូនបរិភោគ អ្នកត្រូវតែកម្តៅជាមុនសិន។

មិនត្រូវមើលពោះ

នៅពេលដែលអ្នកបញ្ចុកបាយកូន អ្នកមិនត្រូវមើលតាមពោះកូន ហើយកំណត់ថាគេឆ្អែត ឬមិនឆ្អែតឡើយ ព្រោះនៅពេលដែលពោះបោងមិនបញ្ជាក់ថា កូនឆ្អែត ឬមិនឆ្អែតឡើយ ដូចនេះអ្នកអាចបញ្ចុកល្មម នោះដល់ពេលដែលកូនឃ្លាន កូននឹងយំប្រាប់អ្នកហើយ ដូចនេះអ្នកអាចបញ្ចុកគេទៀត។

ទម្លាប់ល្អក្នុងការរស់នៅ

អ្នកត្រូវតែបង្រៀនឱ្យកូនមានទម្លាប់ល្អក្នុងការរស់នៅ ដោយត្រូវតែមានរបៀបរស់នៅល្អ និងការបរិភោគល្អ ហើយត្រូវតែបត់ជើងធំឱ្យបានទៀងទាត់ ដូចនេះពោះវៀន និងក្រពះកូននឹងមានសុខភាពល្អ ជាហេតុដែលមិនងាយធ្វើឱ្យកូនមានជំងឺនេះឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)