ចង្កេះដែលធំគឺពិបាករកខោអាវមកស្លៀកពាក់ណាស់ ព្រោះក្រោយពេលដែលស្លៀកពាក់រួច វាមានលក្ខណៈដូចជាធុងទឹកអញ្ចឹង គឺគ្មានរាងសម្រាប់អួតគេឡើយ ដូចនេះតើមានចំនុចអ្វីខ្លះដែលអាចជួយបាននោះ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អំបិល
នៅពេលដែលអ្នកងូតទឹក អ្នកអាចយកអំបិលគ្រាប់ធំមួយកែវ បន្ទាប់មកលាយជាមួយទឹកក្តៅបន្តិច រួចកូរវាឱ្យរលាយ បន្ទាប់មកយកមកលាបលើពោះអ្នក ហើយម៉ាស្សាចំនួន១០នាទី ទើបយកទឹកលាងចេញ។
របបអាហារ
អ្នកមិនត្រូវប្រើការតមអាហារមកធ្វើឱ្យចង្កេះតូចនោះទេ ព្រោះវាអាចធ្វើឱ្យអ្នកខ្វះសារធាតុចិញ្ចឹម ដែលអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងខ្លាំង ជាពិសេសវាអាចធ្វើឱ្យចរឹតអ្នកប្រែប្រួលទៀតផង។
ហាត់ប្រាណ
អ្នកអាចហាត់ប្រាណដើម្បីស្រកបាន ប៉ុន្តែត្រូវតែព្យាយាម បើអ្នកមិនព្យាយាមនោះទេ នោះអ្នកនឹងមិនងាយទទួលបានចង្កេះតូចនោះឡើយ ដោយសារតែការហាត់ប្រាណនេះវាទទួលបានលទ្ធផលរាងយឺតបន្តិច ហើយអ្នកក៏ងាយបោះបង់ចោលដែរ ដោយសារមិនបានឃើញលទ្ធផលលឿន ប៉ុន្តែអ្នកត្រូវតែអត់ធ្មត់ ទើបអ្នកអាចទទួលបានរាងដែលគេស្ងើចសរសើរ។
ហាត់Yoga
អ្នកអាចប្រើការហាត់yogaនេះមកធ្វើឱ្យចង្កេះអ្នកតូចបាន ដោយពេលដែលអ្នកហាត់ អ្នកត្រូវតែប្រើកម្លាំងនៅចង្កេះ និងពោះ ហើយពេលដកដង្ហើមត្រូវតែប្រើពោះដើម្បីដក ទើបវាងាយទទួលបានលទ្ធផលលឿន។
បង្វិលចង្កេះចុះឡើង
ដំបូងអ្នកត្រូវឈរឱ្យត្រង់ បន្ទាប់មកកន្ទេកជើងឱ្យស្មើនឹងស្មារអ្នក ហើយដៃទាំងសងខាងច្រតចង្កេះ រួចបង្វិលទៅស្តាំ ហើយបង្វិលមកឆ្វេងចំនួន៣០ដង។
បង្វិលកង
អ្នកអាចប្រើការបង្វិលកងមកធ្វើឱ្យចង្កេះអ្នកតូចបាន ដោយអ្នកគ្រាន់តែបង្វិលចំនួន៣០នាទីក្នុងមួយថ្ងៃ នោះអាស៊ីតខ្លាញ់ដែលមានលើចង្កេះអ្នកនឹងរំលាយអស់ នោះអ្នកនឹងអាចមានរាងដែលស្អាតបាន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)