ការស្តាប់មិនលឺកើតឡើងលើមនុស្សច្រើនណាស់ ជាពិសេសមនុស្សចាស់ ហើយក៏អាចធ្វើឲ្យពិបាកដល់ការទំនាក់ទំនងក្នុងសង្គមផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ការណែនាំខាងក្រោមនេះអាចជួយអ្នកដោះស្រាយបញ្ហាការស្តាប់មិនលឺបាន៖
- ចូរប្រាកដថា អ្នកបានប្រាប់មិត្តភក្តិ និងមនុស្សដែលអ្នកស្រឡាញ់អំពីការស្តាប់មិនលឺនេះ។ ចូរកុំព្យាយាមលាក់វាជាអាថ៌កំបាំងទៀត
- ចូរលើកទឹកចិត្តដល់មនុស្សដែលនិយាយជាមួយគ្នាសម្លឹកមើលមុខផងពេលកំពុងតែនិយាយ
- ចូរប្រាប់មនុស្សដែលអ្នកស្រឡាញ់ថា អ្នកត្រូវការនិយាយលឺៗ និងច្បាស់បន្តិច។ ប៉ុន្តែពួកគេមិនចាំបាច់ស្រែក ឬនិយាយយឺតៗទេ
- ចូរបិទសម្លឹងរញ៉េរញ៉ៃដូចជា វិទ្យុ ឬទូរទស្សន៍បើសិនអាចធ្វើទៅបាន
- ចូរយកចិត្តទុកដាក់ទៅលើសម្លេងក្នុងកន្លែងទីសាធារណៈ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរចៀសវាងការអង្គុយជិតផ្ទះបាយនៅភោជនីយដ្ឋាន ឬទល់មុខការប្រកុំតន្រ្តីផ្ទាល់៕