ការបង្ករោគនៅពោះវៀនធំគឺជាការបង្ករោគញឹកញាប់មួយប្រភេទ ហើយក៏បានសម្លាប់មនុស្សអស់ច្រើនណាស់ដែរ។ តាមរយៈការញ៉ាំអាហារខាងក្រោមនេះ អ្នកមិនគ្រាន់តែអាចការពារខ្លួនពីការបង្ករោគក្នុងពោះវៀនធំទេ តែក៏អាចជួយឲ្យពោះវៀនទាំងមូលមានសុខភាពល្អបានដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ល្ហុង
ល្ហុងគឺជាផ្លែឈើដ៏អស្ចារ្យមួយបើសិនជាអ្នកមានបញ្ហាក្រពះម្តងហើយម្តងទៀត។ វាត្រូវបានគេណែនាំឲ្យទទួលទានចំពោះអ្នកមានបញ្ហាទល់លាមក ឬមានបញ្ហានៃការរំលាយអាហារ។ ផ្លែល្ហុងផ្ទុកទៅដោយសារធាតុរំអិលពិសេស និងអង់ហ្ស៊ីមជាច្រើនដែលអាចជួយដល់ការសម្អាតពោះវៀនធំ និងថែរក្សាវាឲ្យមានសុខភាពល្អបាន។
ស្វាយ
ផ្លែស្វាយត្រូវបានគេដឹងថា ជាស្តេចផ្លែឈើ ដោយសារតែវាអាចផ្តល់ជាតិសរសៃបានខ្ពស់បំផុតទៅតាមតម្រូវការរាងកាយ។ ដោយសារតែវាមានជាតិសរសៃខ្ពស់ ដូច្នេះផ្លែឈើមួយនេះអាចបង្កើនដំណើរការណ៍នៃការរំលាយអាហារបាន ព្រមទាំងជួយថែរក្សាពោះវៀនធំឲ្យស្អាតល្អដែរ។
ផ្លែប៉ោម
អ្នកប្រហែលជាធ្លាប់លឺពាក្យមួយឃ្លាថា មួយថ្ងៃញ៉ាំផ្លែប៉ោមមួយផ្លែ អាចការពារខ្លួនកុំឲ្យមានជំងឺបាន។ មែនហើយពាក្យនេះគឺត្រឹមត្រូវណាស់ ដោយសារតែវាមានប្រសិទ្ធភាពជួយឲ្យរាងកាយមានសុខភាពល្អមែន។ សារធាតុប្រឆាំងនឹងជំងឺមហារីកជាមួយនឹងជាតិសរសៃខ្ពស់របស់ផ្លែប៉ោមនឹងការពារអ្នកពីការបង្ករោគក្នុងពោះវៀនធំ និងច្រោះជាតិពុលទៀត។
ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើតែងតែត្រូវបានគេស្គាល់ថា ជាអាហារច្រោះជាតិពុល ដែលជាហេតុគេអាចណែនាំវាដើម្បីញ៉ាំទៅមានសុខភាពល្អដល់ពោះវៀនធំផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាមានសមត្ថភាពមួយក្នុងការជួយរំងាប់ភាពចឡាចលក្នុងពោះវៀន និងសម្អាតភាពគគ្រិចក្នុងពោះវៀនធំថែមទៀត៕