ឈឺបំពង់កជាអាការៈទូទៅបំផុតមួយនៃជំងឺផ្ដាសាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាវាក៏អាចកើតឡើងដោយសារកត្តាមួយចំនួនផ្សេងទៀតរួមបញ្ចូលទាំងខ្យល់ស្ងួត ប្រតិកម្មអាឡែកស៊ីនិងបរិយាកាសមិនបរិសុទ្ធ។ ដើម្បីពន្លឿនភាពធូរស្បើយពីអាការៈនៃវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីតែរុក្ខជាតិប៉ុន្មានប្រភេទដែលអ្នកគួរសាកល្បង ៖
១. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដែលជួយបំបាត់អាការៈឈឺបំពង់កឆាប់រហ័ស។
២. តែខ្ញី
មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយបំបាត់អាការៈឈឺបំពង់បានយ៉ាងប្រសើរ។
៣. តែរមៀត
ក៏ដូចនឹងតែខ្ញី តែរមៀតមានប្រសិទ្ធភាពប្រឆាំងការរលាកដែលល្អណាស់សម្រាប់បំបាត់អាការៈឈឺបំពង់ក។
សម្គាល់ ៖
- ចូរជ្រើសរើសទទួលទានតែក្ដៅឧណ្ហៗ ចៀសវាងតែក្ដៅពេក
- អ្នកក៏អាចទទួលទានតែត្រជាក់ដើម្បីបំបាត់ការឈឺចាប់បានដែរ
- អ្នកអាចបន្ថែមទឹកឃ្មុំដើម្បីបង្កើនរសជាតិ ពិសេសចំពោះតែរមៀត
- មិនចាំបាច់តែទទួលទានឡើយ! ក៏ព្រោះអ្នកអាចប្រើប្រាស់តែខាងលើដើម្បីខ្ពុរមាត់ឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
ប្រយ័ត្ន! អ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យ ប្រសិនបើការឈឺបំពង់កមានអមមកជាមួយនូវអាការៈក្ដៅខ្លួនខ្លាំង ឡើងរោលកន្ទួលក្រហមលើមាត់មិនធូរស្បើយសោះក្នុងរយៈពេលយូរ រួមទាំងអាការៈខុសប្រក្រតីគួរអោយព្រួយបារម្ភមួយចំនួនផ្សេងទៀត៕