ជំងឺសសៃឈាមបេះដូងកើនឡើងជាលំដាប់មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយនៃជំងឺនេះបណ្ដាលមកពីការកើនឡើងនូវជាតិខ្លាញ់ និងកូឡេស្តេរ៉ូលខ្ពស់ក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចសម្អាតសសៃឈាម និងបញ្ចុះកូឡេស្តេរ៉ូលជៀសផុតពីបញ្ហាស្ទះសសៃឈាមបានយ៉ាងមានប្រសិទ្ធិភាព ដោយគ្រាន់តែទទួលទានភេសជ្ជៈធម្មជាតិមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងភេសជ្ជៈដែលមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ ៖
១. ស្រាក្រហម
ទោះបីជាការទទួលទានគ្រឿងស្រវឹងអាចបង្កផលប៉ះពាល់ច្រើនចំពោះសុខភាព ពិសេសប្រសិនបើអ្នកទទួលទានលើសកម្រិត ប៉ុន្តែក្នុងកម្រិតត្រឹមត្រូវស្រាក្រហមអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងបាន។ នោះក៏ព្រោះតែស្រាក្រហមមានផ្ទុកសារធាតុ Tempranillo ដែលជួយបញ្ចុះកូឡេស្តេរ៉ូលមិនល្អ។ ដូច្នេះកុំភ្លេចទទួលទានស្រាក្រហម ១ កែវនៅពេលយប់ដើម្បីកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល។
២. តែខ្ញី
ក្រៅពីមានប្រសិទ្ធិភាពដោះស្រាយបញ្ហាចង្អោរចង់ក្អួត, ពិបាករំលាយអាហារ, ក្អួត និងរាគហើយនោះ តែខ្ញីក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងចរន្តឈាមបានយ៉ាងប្រសើរផងដែរ។
៣. តែរមៀត
ការទទួលទានតែរមៀតជាប្រចាំអាចជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អបានគួរឱ្យកត់សម្គាល់ ហើយនោះក៏ព្រោះតែវាមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។
៤. តែឈើអែម
ឈើអែមមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងសមាសធាតុកាត់បន្ថយកម្រិនៃកូឡេស្តេរ៉ូលអាក្រក់ ដោយរក្សាស្ថេរភាពនៃកូឡេស្តេរ៉ូលល្អ។ ដូច្នេះអ្នកគួរបន្ថែមតែឈើអើម ១ ពែងក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើចង់កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។
៥. ទឹកក្រូចស្រស់
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ម៉ាញ៉េស្យូម សារធាតុ folate វីតាមីន B វីតាមីន A និងប៉ូតាស្យូមដែលជួយគ្រប់គ្រងកម្រិតនៃជាតិកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃបញ្ហាសសៃឈាម និងជំងឺបេះដូង។ ដូច្នេះចូរទទួលទានទឹកក្រូចស្រស់ជាប្រចាំ។
៦. តែអ៊ូឡុង
អត្ថប្រយោជន៍ដ៏ប្រសើរមួយនៃការទទួលទានតែអូឡុង គឺជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងឈាមរក្សាសុខភាពបេះដូង។ តែអូឡុងអាចបង្កើតម៉ូលេគុល polyphenol ដែលធ្វើឱ្យអង់ស៊ីម lipase មានភាពសកម្មជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ។
៧. ទឹកម្រះស្រស់
ទឹកម្រះមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយ។ ដូច្នេះហើយការទទួលទានទឹកម្រះស្រស់ជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលនិងគាំងបេះដូង។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពជួយរក្សាកម្រិតនៃសម្ពាធឈាមផងដែរ។
៨. ទឹកទំពាំងបាយជូរស្រស់
ទំពាំងបាយជូរក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ quercetin ដែលជួយទប់ស្កាត់កូឡេស្តេរ៉ូលមិនឱ្យមានការកកស្ទះក្នុងសសៃឈាម។
ប្រយ័ត្ន! កុំឈប់ទទួលទានថ្នាំបញ្ចុះកូឡេស្តេរ៉ូលដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីវេជ្ជបណ្ឌិត ហើយប្ដូរមកទទួលទានភេសជ្ជៈខាងលើជំនួសវិញដោយចិត្តឯង។ គួរបញ្ជាក់ផងដែរថា ភេសជ្ជៈមួយចំនួនខាងលើអាចបញ្ចុះកម្រិតកូឡេស្តេរ៉ូលប្រកបដោយប្រសិទ្ធិភាពបានលុះត្រាតែអ្នកមានរបបអាហារត្រឹមត្រូវ និងតែងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ៕