ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអ្នកមិនគួរធ្វើក្នុងពេលមានផ្ទៃពោះ ទើបងាយស្រួលសម្រាលកូន។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ក្នុងពេលដែលអ្នកមានផ្ទៃពោះ របបអាហារគឺសំខាន់ណាស់ ព្រោះអ្វីដែលអ្នកពិសារ គឺជាអាហារដែលសម្រាប់ចិញ្ចឹមកូនក្នុងផ្ទៃ។ ដូចនេះ អ្នកម្តាយមិនគួររើសអាហារ ហើយបរិភោគតែអាហារដែលអ្នកចូលចិត្តនោះទេ ដោយអ្នកគួរតែពិសារអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ទើបអាចធ្វើឲ្យរាងកាយអ្នក និងកូនរឹងមាំ។ ជាពិសេស អ្នកមិនគួរញ៉ាំអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ទេ ព្រោះមិនអាចធ្វើឲ្យកូនស្រូបយកបានល្អឡើយ មានតែធ្វើឲ្យអ្នកម្តាយធាត់តែប៉ុណ្ណោះ។ ក្រៅពីអាហារ អ្នកម្តាយគួរតែហាត់ប្រាណខ្លះ ទើបអាចជួយអ្នកឲ្យងាយស្រួលសម្រាលកូនចេញមកបាន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)