ក្រៅពីផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាពហើយនោះ ប្រេងដូងក៏ល្អសម្រាប់សម្រស់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរយកមកប្រើប្រាស់បែបណាទៅមែនទេ? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗប្រើប្រាស់ប្រេងដូងថែសម្រស់
១. សម្រាប់លាងជម្រះគ្រឿងសម្អាងចេញពីមុខ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ដុំសំឡីក្នុងប្រេងដូងរួចយកមកជូតសម្អាតគ្រឿងសម្អាងចេញជាការស្រេច។ អ្នកក៏អាចត្រាំបន្ទះសំឡីក្នុងប្រេងដូងបន្ទាប់មកបិតលើស្បែកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសឹមជូតសម្អាតចេញក៏បាន។
២. ព្យាបាលសក់ស្ងួត
ជាដំបូងចាក់ប្រេងដូងបន្តិចលើបាតដៃរួចចាប់ផ្ដើមត្រដុសជាមួយបាតដៃម្ខាងទៀតដើម្បីកម្ដៅប្រេងសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ លាបប្រេងពីចុងសក់ដល់គល់។ ទុកចោលយូរប៉ុណ្ណាក៏បាន គ្រាន់តែកុំភ្លេចរុំសក់ក្នុងកន្សែង។ ចុងក្រោយកក់សម្អាតសក់ចេញជាមួយសាប៊ូកម្រិតស្រាលជាការស្រេច។
៣. ផ្ដល់សំណើមនិងភាពភ្លឺទន់រលោងដល់ស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងលើស្បែកក្រោយពេលងូតទឹករួច។
៤. លាបនៅពេលកោររោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងមួយចំនួនត្រង់កន្លែងដែលត្រូវកោរជាការស្រេច។
៥. ប្រើជាថ្នាំដុសធ្មេញជួយឱ្យធ្មេញស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងមួយចំនួនជាមួយម្សៅ Baking soda រហូតក្លាយជាល្បាយខាប់ៗ រួចប្រើប្រាស់វាដូចថ្នាំដុសធ្មេញធម្មតា៕