ជំងឺរលាកពោះវៀនធំប្រភេទ Ulcerative Colitis គឺជាជំងឺរលាកពោះវៀនមួយប្រភេទដែលអាចបង្កជាការរាករូស និងរលាកដល់ពោះវៀនធំ។ នៅពេលវាធ្វើទុក្ខម្តងៗ ការផ្លាស់ប្តូររបបអាហារប្រហែលជាអាចជួយសម្រួលអាការៈរបស់វាបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញអ្នកគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរញ៉ាំអាហារដែលតិចៗ និងបន្ទោបង់តិចៗ។ អាហារដែលត្រូវចៀសវាងក្នុងពេលធ្វើទុក្ខគួរតែជាអាហារស្រស់ ផ្លែព្រូន និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន
- ចូរកាត់បន្ថយអាហារ និងភេសជ្ជៈទាំងឡាយណាដែលមានជាតិផ្អែមខ្លាំងដូចជា ទឹកក្រូចកំប៉ុង ស្ករគ្រាប់ និងទឹកផ្លែឈើ
- ចូរកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
- ចូរញ៉ាំអាហារណាសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបីដូចជា ត្រីសាលម៉ុង ត្រីសាឌីន និងត្រីសម្បូរខ្លាញ់ផ្សេងៗទៀតដែលវាមានមុខងារប្រឆាំងនឹងការរលាក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរញ៉ាំអាហារតិចៗតែច្រើនដង។ ចូរញ៉ាំថ្នាំបំប៉នជីវជាតិបើសិនជាចាំបាច់ ប៉ុន្តែគួរតែមានការយល់ព្រមពីគ្រូពេទ្យដែរ៕