កង្វះអ៊ីយ៉ូដក្រៅពីបង្កបញ្ហាដល់ក្រពេញទីរ៉ូអ៊ីតហើយនោះ ក៏អាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភផ្សេងទៀតចំពោះសុខភាពផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើយើងអាចសម្គាល់ដឹងថារាងកាយកំពុងខ្វះអ៊ីយ៉ូដដោយរបៀបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងនៅពេលខ្វះអ៊ីយ៉ូដក្នុងរាងកាយ ៖
១. កើនទម្ងន់ខុសធម្មតា
ផលប៉ះពាល់មួយដែលលេចឡើងនៅពេលមានបញ្ហាក្រពេញទីរ៉ូអ៊ីត គឺពាក់ព័ន្ធនឹងការដុតរំលាយអាហារក្នុងរាងកាយជាលទ្ធផលនៃការកើនទម្ងន់ខុសប្រក្រតី។ ក្រៅពីមានរបបអាហារត្រឹមត្រូវនិងធ្វើលំហាត់ប្រាណជាប្រចាំហើយនោះ អ្នកក៏អាចស្រកទម្ងន់ដែលលើសបានយ៉ាងប្រសើរតាមរយៈការរក្សាក្រពេញទីរ៉ូអ៊ីតឱ្យមានសុខភាពល្អ។
២. អស់កម្លាំងនឿយហត់ជាប់ជានិច្ច
ការដុតរំលាយអាហារយឺតពេកមិនត្រឹមតែបង្កបញ្ហាឡើងទម្ងន់ហួសហេតុប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបណ្ដាលឱ្យអ្នកមានអារម្មណ៍អស់កម្លាំងគ្រប់ពេលផងដែរ។ នេះជាអ្វីមួយដែលកើតឡើងជាធម្មតានៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមិនបានល្អ ហើយមិនអាចបំលែងកាបូអ៊ីដ្រាតនិងខ្លាញ់ទៅជាថាមពលដើម្បីឱ្យកោសិកាបានប្រើប្រាស់។
៣. មានអារម្មណ៍ធ្លាក់ទឹកចិត្ត
ប្រសិនបើអាការៈនេះថែមទាំងអមមកជាមួយនូវបញ្ហាគេងមិនលក់ បាត់បង់ចំណង់អាហារនិងខ្សោយទៀតនោះ អ្នកគួរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយអ៊ីយ៉ូដក្នុងរបបអាហារប្រចាំថ្ងៃហើយ។
៤. ឧស្សាហ៍ជួបប្រទះបញ្ហាអាឡែកស៊ីនិងឆាប់ផ្ដាសាយ
នេះក៏ព្រោះតែមួយក្នុងចំណោមផលប៉ះពាល់នៃកង្វះសារធាតុអ៊ីយ៉ូដ គឺប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ។
៥. ស្បែកស្ងួតនិងជ្រុះសក់
ប្រសិនបើអ្នកចង់ចៀសផុតបញ្ហាជ្រុះសក់និងស្បែកស្ងួតចូរព្យាយាមទទួលទានអាហារមានផ្ទុកជាតិអ៊ីយ៉ូដឱ្យបានគ្រប់គ្រាន់៕