ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកមិនគួរវ៉ៃកូនដែលមិនទាន់គ្រប់៣ឆ្នាំ និងមានអាយុលើ៦ឆ្នាំ។ ហេតុអ្វីទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលកូនមិនទាន់គ្រប់៣ឆ្នាំ អ្នកមិនគួរវ៉ៃកូនឡើយនៅពេលដែលគេធ្វើអ្វីខុស ព្រោះក្នុងអាយុនេះ គេមិនទាន់ដឹងខុស ឬត្រូវនោះទេ។ គេដឹងត្រឹមអ្វីដែលគេចង់ធ្វើ គឺត្រូវតែធ្វើឲ្យបាន។ ដូចនេះ ប្រសិនជាអ្នកវ៉ៃកូនក្នុងអាយុនេះ កូននឹងគ្មានអារម្មណ៍សុវត្ថិភាពឡើយ ព្រោះគេមិនដឹងថាគេធ្វើខុសអ្វី។ អ្នកគួរតែប្រើវិធីផ្សេងមកអប់រំកូនវិញ ទើបមិនប៉ះពាល់ដល់ការលូតលាស់របស់កូន។
  2. នៅពេលដែលកូនមានអាយុលើ៦ឆ្នាំ អ្នកមិនគួរប្រើការវ៉ៃមកអប់រំកូនឡើយ។ ប្រសិនជាអ្នកគិតតែវ៉ៃកូន នោះកូននឹងបាត់បង់ជំនឿចិត្តលើខ្លួនគេ ព្រោះកូននឹងគិតថាគេធ្វើអ្វីក៏ខុស ដោយធ្វើឲ្យគេចាប់ផ្តើមមិនជឿជាក់លើខ្លួនគេឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការអប់រំ ទើបមិនបំផ្លាញអនាគតកូនចោល៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)