ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារទី១ដែលអ្នកគួរតែឲ្យកូនញ៉ាំក្រោយពេលដែលគេកើតចេញពីពោះម្តាយ។ តើគឺជាអ្វីទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារទី១របស់កូនដែលទើបតែកើត គឺទឹកដោះម្តាយ។ នៅពេលដែលកូនកើតបានកន្លះម៉ោង ហើយទទួលបានទឹកដោះដំបូងរបស់អ្នកម្តាយ នោះប្រព័ន្ធការពាររាងកាយកូននឹងរឹងមាំខ្លាំង ដោយមិនងាយឆ្លងមេរោគអ្វីចូលរាងកាយបានឡើយ។ ជាហេតុដែលធ្វើឲ្យកូនមិនសូវឈឺនោះទេ។ ដូចនេះ មិនថាអ្នកមាន ឬគ្មានទឹកដោះទេ អ្នកគួរតែឲ្យកូនបៅ ទើបអាចមានទឹកដោះចេញមកបាន។ ដូចនេះ អ្នកគួរតែឲ្យកូនបៅទឹកដោះរបស់អ្នកដែលជាទឹកដោះដំបូង ទើបកូនមានសុខភាពដែលរឹងមាំ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)