ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការចាត់ការកូនដែលមិនស្តាប់សម្តី។ តើមានអ្វីខ្លះទៅ?

1. អ្នកគួរតែផ្តល់សិទ្ធិឲ្យគេសម្រេចចិត្ត ហើយទទួលខុសត្រូវនូវអ្វីដែលគេបានសម្រេចចិត្ត។ ការប្រគល់សិទ្ធិដល់កូន អាចបង្ហាញគេថាជាការគោរពមួយចំពោះគេ ហើយក៏ជាការធ្វើឲ្យគេដឹងថា អ្នកមិនមែនប្រើអំណាចមកគ្រប់គ្រងគេឡើយ។ នៅពេលដែលការសម្រេចចិត្តរបស់គេ ទទួលបានផលមិនល្អ អ្នកអាចលើកឧទាហរណ៍មួយនេះ ដើម្បីបង្ហាញ និងអប់រំគេ នោះគេនឹងស្តាប់អ្នកវិញ។

2. នៅពេលដែលកូនរករឿង អ្នកគួរតែបង្វែលអារម្មណ៍គេជាមុនសិន ដោយធ្វើឲ្យគេមានអារម្មណ៍ស្ងប់សិន ទើបអ្នកអាចចាប់ផ្តើមអប់រំ ហើយគេស្តាប់។ ផ្ទុយទៅវិញ បើអ្នកប្រើអំពើហឹង្សា នឹងអាចធ្វើឲ្យកូនកើតជំងឺផ្លូវចិត្ត ថែមទាំងធ្វើឲ្យគេមិនស្តាប់អ្នកទៀតផង។

3. អ្នកអាចអញ្ជើញកូនឲ្យជួយរកដំណោះស្រាយគ្នានៅពេលដែលគេរករឿង។ នៅពេលដែលគេជួយគិតអ្នកមែន នោះគេនឹងអាចភ្លេចថាគេកំពុងតែរករឿង ថែមទាំងអាចធ្វើឲ្យខួរក្បាលគេឆ្លាតបានទៀតផង។

4. អ្នកគួរតែរៀនចេះនិយាយថា “អត់” ជាមួយកូន ប៉ុន្តែគួរតែនិយាយដោយទន់ភ្លន់ មិនគួរនិយាយដោយគម្រោះគម្រើយនោះទេ។ ក្រោយពេលដែលអ្នកនិយាយរួច អ្នកគួរតែអោបកូន ដើម្បីឲ្យគេទទួលបានភាពកក់ក្តៅពីអ្នក។ ដូចនេះ កូននឹងអាចឈប់រករឿងបាន៕