ជំងឺរើមបង្កឡើងដោយវីរុសមួយប្រភេទឈ្មោះថា Varicella Zoster ដែលដូចគ្នានឹងមូលហេតុនាំឲ្យកើតជំងឺអ៊ុតស្វាយដែរ។ ក្រោយពីជំងឺអ៊ុតស្វាយជាទៅវិញ វីរុសនេះនៅរក្សាស្ថានភាពសម្ងំ រហូតដល់មានកត្តាជំរុញដែលមិនសម្គាល់ បានធ្វើឲ្យវីរុសនេះងើបឡើងវិញ ដោយបង្កជាជំងឺរើមតែម្តងទៅ ដែលវាមានលក្ខណៈកន្ទួលពងបែក និងឈឺចាប់ខ្លាំង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកទំនងជាងាយនឹងកើតជំងឺរើមនេះបើសិនជាអ្នកអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ធ្លាប់មានជំងឺអ៊ុតស្វាយមុនអាយុមួយឆ្នាំ និងមានជំងឺមួយដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ យ៉ាងណាមិញអាការៈខាងក្រោមនេះគឺជាលក្ខណៈធម្មតានៃជំងឺរើមហើយ៖
- ឈឺចាប់ក្នុងពោះ
- ពិបាកធ្វើចលនាសាច់ដុំមុខ
- ធ្លាក់ត្របកភ្នែក
- ក្តៅខ្លួន និងគ្រុន
- មានដំបៅនៅក្បែប្រដាប់ភេទ
- ឈឺក្បាល
- ស្តាប់លែងលឺ
- ឈឺសន្លាក់
- មិនអាចធ្វើចលនាភ្នែកបានពេញលេញ
- ហើមក្រពេញ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានបញ្ហាចំពោះការស្រង់រសជាតិ និងគំហើញ៕