ការហាត់ប្រាណដូចជាការរត់កីឡា អាចជួយការពារអ្នកពីជំងឺផ្តាសាយបាន។ វាក៏ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងបន្ថយកម្រិតស្រ្តេសក្នុងខ្លួនថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកមានជំងឺផ្តាសាយ វាអាចនឹងជារឿងមួយដែលអ្នកនៅតែមានបំណង់ចង់រត់កីឡាទៀតដើម្បីរក្សាភាពសមសួនរបស់រាងកាយឲ្យនៅដដែល។
បើសិនជាអ្នកមានជំងឺផ្តាសាយ អ្នកប្រហែលជាអាចមានអាការៈយូរប្រហែល ៧ ទៅ ១០ថ្ងៃទៀតដូចជា៖
- ហៀរសម្បោ
 - តឹងច្រមុះ
 - ក្អក
 - ឈឺបំពង់ក
 - កណ្តាស
 - ឈឺក្បាល
 
មានកត្តាច្រើនណាស់ដែលត្រូវពិចារណាមុនពេលហាត់ប្រាណពេលកំពុងតែឈឺ។ រឿងនេះមានដូចជា ភាពធ្ងន់ធ្ងររបស់រោគសញ្ញា និងភាពខ្លាំងក្លានៃការហាត់ប្រាណ។
ពេលដែលអ្នកអាចរត់បាន
ជំងឺផ្តាសាយអ្នកមានលក្ខណៈតិចតួច ហើយអ្នកមិនតឹងច្រមុះអីច្រើនទេ ដូច្នេះវាពិតជាមានសុវត្ថិភាពក្នុងការហាត់ប្រាណហើយ។ ក្បួនដ៏ល្អនោះត្រូវតែដឹងថាតើទីតាំងរបស់អាការៈនៅឯណា។ នៅពេលអាការៈស្ថិតនៅខាងលើកទេ អ្នកប្រហែលអាចហាត់ប្រាណយ៉ាងមានសុវត្ថិភាព។ ប៉ុន្តែក៏ត្រូវធ្វើវាដោយថ្នមៗដែរ។ រឿងនេះនឹងជួយដល់ប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹងជំងឺផ្តាសាយ។ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- បន្ថយចម្ងាយនៃការរត់ និងកម្លាំងនៃការរត់
 - ចូររត់យឺតៗជំនួសការរត់លឿន
 - ចូរដើរលឿនៗជំនួសការរត់
 
ពេលដែលមិនត្រូវរត់
ចូរចៀសវាងការរត់បើសិនជាអ្នកមានអាការៈធ្ងន់ធ្ងរដូចជា ក្តៅខ្លួន និងអាការៈផ្សេងៗទៀតនៅក្រោមកដូចជា៖
- អស់កម្លាំង
 - តឹងទ្រូង
 - ក្អកខ្លាំង
 - ពិបាកដកដង្ហើម
 - ឈឺពោះ
 - ចង្អោ
 - ក្អួត
 - ឈឺសន្លាក់ ឬសាច់ដុំ
 
អាការៈទាំងនេះប្រហែលជាបញ្ជាក់ថា អ្នកមានជំងឺធ្ងន់ធ្ងរហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការហាត់ប្រាណទាំងខ្លួនមានអាការៈទាំងនេះទៀតអាចធ្វើឲ្យរយៈពេលជាសះស្បើយកាន់ទែយូរ ឬធ្វើឲ្យជំងឺកាន់តែធ្ងន់ថែមទៀត។ បើសិនជាអ្នកក្តៅខ្លួន ការរត់អាចបង្កើនការប្រឈមនឹងការខ្សោះជាតិទឹកបាន។ យកល្អគួរតែនៅក្នុងផ្ទះ ហើយសម្រាកបើសិនជាមានអាការៈកាន់តែធ្ងន់ធ្ងរ៕