អាហារនិងភេសជ្ជៈមួយចំនួនមិនត្រឹមតែជះឥទ្ធិពលដល់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏បន្ថយឱកាសនៃការមានផ្ទៃពោះគួរឱ្យព្រួយបារម្ភផងដែរ។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារនិងភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងអាហារដែលគួរចៀសវាងប្រសិនបើចង់ឆាប់មានផ្ទៃពោះ ៖

១. អាហារកែច្នៃ

អាហារប្រភេទនេះមិនល្អសោះឡើយចំពោះសុខភាពរាងកាយទាំងមូល ព្រមទាំងជះឥទ្ធិពលដល់លទ្ធភាពនៃការមានផ្ទៃពោះទៀតផង។ អាហារកែច្នៃអាចបណ្ដាលឱ្យកើតមានបញ្ហាអតុល្យភាពអ័រម៉ូនចំពោះស្ត្រី ហើយសរីរាង្គបន្តពូជ គឺងាយនឹងរងគ្រោះដោយសារកម្រិតមិនត្រឹមត្រូវនៃអ័រម៉ូនក្នុងរាងកាយ។

២. អាហារសម្បូរខ្លាញ់មិនល្អ

មិនត្រឹមតែធ្វើឱ្យកើនទម្ងន់ខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែអាហារសម្បូរទៅដោយខ្លាញ់មិនល្អក៏បង្កផលប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះផងដែរ។ ភាពធាត់ជ្រុលជាអ្វីមួយដែលបង្កើនហានិភ័យនៃបញ្ហាអតុល្យភាពអ័រម៉ូន។

៣. អាហារសមុទ្រដែលមានផ្ទុកជាតិបារ៉តខ្ពស់

ជាតិបារ៉តច្រើនលើសលប់ក្នុងរាងកាយជះផលឥទ្ធិពលគួរឱ្យព្រួយបារម្ភលើប្រព័ន្ធបន្តពូជ។

៤. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងលើសកម្រិតមិនត្រឹមតែបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏បន្ថយឱកាសនៃការមានផ្ទៃពោះរបស់អ្នកផងដែរ។ នេះក៏ព្រោះតែគ្រឿងស្រវឹងអាចបង្កការរលាកក្នុងរាងកាយនិងជះឥទ្ធិពលលើបរិមាណនៃវីតាមីន B ដែលចាំបាច់សម្រាប់ឱកាសនៃការមានផ្ទៃពោះ។

៥. ភេសជ្ជៈកំប៉ុង

ការទទួលទានភេសជ្ជៈកំប៉ុង ឬភេសជ្ជៈសូដាអាចបង្កការរលាកក្នុងរាងកាយដែលជះឥទ្ធិពលដល់កម្រិតនៃអ័រម៉ូននិងប្រព័ន្ធបន្តពូជ៕