ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៣ដែលអ្នកម្តាយមិនគួរធ្វើក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកម្តាយមិនអាចស្លៀកខោរឹបរាងទេ ព្រោះខោរឹងរាង នឹងធ្វើឲ្យពោះអ្នកតឹងខ្លាំង ដោយអាចធ្វើឲ្យឈាមអ្នកដើរមិនស្រួល។ ជាហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃអាចខ្វះអុកស៊ីសែនក្នុងការដកដង្ហើមបាន។
- អ្នកម្តាយមិនគួរអង្គុយលើចានបង្គន់យូរទេ ព្រោះអាចធ្វើឲ្យសង្កត់ត្រូវកូនក្នុងផ្ទៃ ដោយធ្វើឲ្យកូនពិបាកដកដង្ហើមបាន។ ជាពិសេស នៅពេលដែលអ្នកអង្គុយលើចានបង្គន់យូរ នឹងធ្វើឲ្យជើងអ្នកស្ពឹក។ ជាហេតុដែលធ្វើឲ្យអ្នកងាយដួលខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរអង្គុយលើចានបង្គន់នោះយូរឡើយ។
- អ្នកម្តាយមិនគួរបើកឡានក្នុងរយៈពេលយូរនោះទេ ព្រោះនៅពេលដែលអ្នកអង្គុយយូរក្នុងឡាន នឹងធ្វើឲ្យឈាមអ្នកដើរមិនស្រួលនោះឡើយ។ ជាហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃមិនអាចដកសង្ហើមបានស្រួលនោះទេ។ ដូចនេះ រឿង៣នេះ អ្នកម្តាយគួរតែចៀសវាងកុំធ្វើឲ្យសោះ ទើបកូនក្នុងផ្ទៃមានសុវត្ថិភាព៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)