យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺកូវីដ១៩ ចម្លងរវាងមនុស្សទៅមនុស្សតាមរយៈដំណក់ផ្លូវដង្ហើម និងការទំនាក់ទំនង។ រឿងនេះកើតឡើងនៅពេលមនុស្សម្នាក់មានការទាក់ទងគ្នាស្និទ្ធស្នាលជិតជាង១ម៉ែត្រពីគ្នា ជាពិសេសជាមួយអ្នកដែលមានអាការៈជំងឺផ្លូវដង្ហើមដូចជា ក្អក ឬកណ្តាស។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយ ភ្នែក មាត់ ច្រមុះគឺជាកន្លែងដែលត្រូវប៉ះពាល់នឹងដំណក់ដង្ហើមខ្លាំងជាងគេ។ ប៉ុន្តែថ្មីៗ គ្រូពេទ្យជាច្រើននិយាយថា វីរុសកូរ៉ូណាថ្មីអាចចម្លងតាមរយៈការផោមដែរ។ ដូច្នេះតើវាពិតដែរទេ?
វេជ្ជបណ្ឌិតជនជាតិអូស្រ្តាលី Andy Tagg បាននិយាយថា វាមានទំនាក់ទំនងអាចទៅរួចមួយរវាងការផោម និងការបង្ករោគដោយវីរុសកូរ៉ូណាថ្មី។ ខណៈពេលដែលអ្នកជំនាញជាច្រើនទូរទាំងពិភបលោកកំពុងតែណែនាំឲ្យមនុស្សយើងពាក់ម៉ាស និងលាងដៃ តែវេជ្ជបណ្ឌិតម្នាក់នេះនិយាយថា ការផោមដោយមិនបានស្លៀកពាក់អ្វីសោះពិតជាអាចជួយឲ្យវីរុសនេះចម្លងបានដែរ។ គាត់បានណែនាំថា ចូរប្រុងប្រយ័ត្ន ដោយកុំផោមឲ្យសោះនៅពេលនៅជិតអ្នកដទៃ។ ហើយក៏កុំនៅជិតអ្នកណាដែលផោមដែរ។
ការពិតអំពីទំនាក់ទំនងជំងឺកូវីដ១៩ និងការផោម
វេជ្ជបណ្ឌិតខាងលើ និយាយថា ផោមមានលក្ខណៈដូចគ្នានឹងលាមកដែរ ដោយវាផ្ទុកទៅដោយសារធាតុ Aerosol ដែលអាចដើរតួនាទីជាអ្នកផ្ទុកមេរោគកូរ៉ូណាបាន។ ជាក់ស្តែងតាមការសិក្សាទៅលើអ្នកជំងឺកូវីដ១៩ ឃើញថា មានមនុស្សរហូតដល់ ៥៥ភាគរយមានវត្តមានវីរុសនេះនៅក្នុងលាមករបស់គេងដែរ។ ការចម្លងរបស់ជំងឺណេះតាមរយៈលាមកមនុស្សគឺជារឿងដែលអ្នកវិទ្យាសាស្រ្តជាច្រើនបានដាក់បម្រាមហើយ។
វាក៏មានការសិក្សាជាច្រើនបានព្យាយាមអះអាងថា ផោមប្រហែលជាបង្កើនការលូតលាស់របស់មេរោគ និងនាំឲ្យរាលដាលជំងឺកាន់តែច្រើនផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាមិនមានការអះអាងបែបវិទ្យាសាស្រ្តនៅពីក្រោយការលូតលាស់របស់វីរុសក៏ដោយ តែអ្នកជំនាញខាងសុខភាពជាច្រើនថា ការផ្សំចូលគ្នានៃផ្លូវមាត់និងលាមក គឺជាកត្តាដែលអាចចម្លងវីរុសបាន។ ប៉ុន្តែអង្គការសុខភាពពិភពលោកនិយាយថា ការប្រឈមនឹងការឆ្លងជំងឺតាមរយៈលាងមកគឺទាបទេ។ ជាមួយគ្នានេះដែរ វាក៏មិនមានអំណះអំណាងណាមួយនិយាយគាំទ្រថា លាមកមានផ្ទុកការបង្ករោគដោយជំងឺកូវីដ១៩ទេ។ អ្នកជំនាញខាងជំងឺឆ្លងក៏និយាយថា វាមិនទំនងជាកើតឡើងសោះ៕