ការយកដៃប៉ះមុខអាចនឹងនាំអោយមានការឆ្លងមេរោគកូវីដ១៩ ដោយ ប្រការណាមួយ។ ដូច្នេះអ្នកគួរធ្វើដូចម្តេចកុំអោយចេះតែយកដៃប៉ះមុខ។
វិធីដែលល្អគឺធ្វើអោយដៃអ្នកជាប់រវល់ ពេលអ្នកទំនងជាប៉ះមុខរបស់អ្នក។
១ ប្រសិនបើអ្នកទំនងជាប៉ះមុខអ្នក ពេលអ្នកកំពុងរង់ចាំអ្វីមួយ ឬពេលអផ្សុក អ្នកគួរតែមរកអ្វីមួយមកកាន់លេងក្នុងដៃរបស់អ្នក។ អ្នកអាចកាន់គ្រាប់បាល់ស្ត្រេស ខ្សែដៃអង្កាំ ឬអង្កាំជ័រ។
២ ប្រសិនបើអ្នកបម្រុងប៉ះមុខរបស់អ្នក ពេលអ្នកកំពុងមើលទូរទស្សន៍ សូមធ្វើការម៉ាស្សាដៃជំនួសវិញ។
៣ ការប៉ាក់រឺក្រងគឺជាវិធីដ៏ល្អដើម្បីធ្វើឱ្យដៃរបស់អ្នកជាប់រវល់ផងដែរ។
៤ រកមូលហេតុដែលនាំអោយអ្នកចង់យកដៃប៉ះមុខ។ ការធ្វើដូច្នេះ ជួយអ្នកឱ្យគិត ទុកជាមុននូវការសាកល្បងនិងរៀបចំផែនការដើម្បីចៀសវាងការយកដៃប៉ះមុខ។ ឧទាហរណ៍ តើអ្នកប៉ះមុខរបស់អ្នកដោយមិនដឹងខ្លួនពេលអ្នកកំពុងអាន អង្គុយក្នុងថ្នាក់ ឬមើលទូរទស្សន៍ទេ? ឬតើអ្នកប៉ះមុខអ្នក ពេលអ្នកតានតឹង អារម្មណ៍ រំភើប ខឹង អផ្សុក ឬក្រៀមក្រំ?