ការប្រែពីនារីដែលស្អាត ហើយមានរាងដែលគេស្ងើចសរសើរ ទៅជាស្ត្រីដែលមានពោះប៉ោង ហើយក្រោយពេលដែលសម្រាលរួចរូបរាងក៏ប្រែប្រួលទាំងស្រុង នេះជាអ្វីដែលនារីគ្រប់រូបមិនចង់ជួបឡើយ ប៉ុន្តែវាត្រូវតែជួបក្រោយពេលដែលរៀបការរួច ដូចនេះនៅចំពោះមុខស្ត្រីមានផ្ទៃពោះ មានរឿងមួយចំនួនអ្នកមិនគួរនិយាយឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

និយាយពីទម្ងន់

នៅចំពោះមុខស្ត្រីមានផ្ទៃពោះ អ្នកមិនគួរនិយាយរឿងនេះឡើយ​ព្រោះវាអាចធ្វើឱ្យគេមិនសប្បាយចិត្ត ហើយបារម្ហពីរូបរាងរបស់គេជាខ្លាំង ជាហេតុដែលធ្វើឱ្យគេមិនហ៊ានបរិភោគអាហារច្រើនដែលអាចប៉ះពាល់ដល់សុខភាពរបស់កូនក្នុងផ្ទៃ។

មិនត្រូវចែករំលែកបទពិសោធន៍

ប្រសិនជាគេមិនបានសួរអ្នកពីបទពិសោធន៍របស់អ្នកក្នុងការមើលថែទាំកូនទេ អ្នកមិនត្រូវនិយាយឡើយ ព្រោះសុខភាពរបស់កូនគឺមិនដូចគ្នាឡើយ ដូចនេះរបៀបនៃការមើលថែក៏មិនដូចគ្នាដែរ។

កុំប្រៀបធៀបរវាងកូនអ្នកនិងកូនគេ

 មានន័យថាអ្នកមិនត្រូវយករឿងគ្រប់បែបយ៉ាងរបស់អ្នកទៅប្រៀបធៀបជាមួយកូនគេឡើយ ព្រោះកុមារទាំងអស់មានរូបរាង និងទេពកោសល្យខុសគ្នា ដូចនេះមិនគួរយកមកប្រៀបធៀបឡើយ​ព្រោះវាអាចធ្វើឱ្យអ្នកទាំង២មិនត្រូវគ្នា ហើយធ្វើឱ្យស្ត្រីមានផ្ទៃពោះក្តៅក្រហាយ។

មិនត្រូវសួរហេតុអ្វីបានជាគេមិនបំបៅទឹកដោះម្តាយដល់កូន

នៅចំពោះមុខពួកគេ អ្នកមិនត្រូវសួរសំនួរបែបនេះឡើយ ព្រោះមានស្ត្រីខ្លះដោយសារតែបញ្ហាសុខភាពទើបមិនមានទឹកដោះសម្រាប់បំបៅកូន ដូចនេះបើអ្នកសួរដេញដោលគេ នឹងអាចធ្វើឱ្យគេកាន់តែពិបាកចិត្ត ហើយកាន់តែបារម្ហពីសុខភាពកូនរបស់គេ។

មិនត្រូវនិយាយពីរឿងដណ្តើមកូននៅចំពោះមុខគេ

នៅពេលដែលស្ត្រីមានផ្ទៃពោះទើបនឹងសម្រាលកូនរួច មានយាយតាខ្លះតែងតែដណ្តើមចង់មើលថែចៅ ហើយជួនកាលអាចមើលមុខគ្នាមិនចំក៏មានដែរ នេះជារឿងដែលធ្វើឱ្យគេមិនសប្បាយចិត្តជាខ្លាំង ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពគេណាស់ ព្រោះទើបនឹងសម្រាលរួច ត្រូវការកន្លែងស្ងប់ស្ងាត់ដើម្បីសម្រាកយកកម្លាំង តែបើអ្នកឈ្លោះគ្នាព្រោះតែរឿងនេះ នោះគេនឹងមិនអាចសម្រាកបានឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)