ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងទាំង៣ដែលអ្នកម្តាយមិនគួរធ្វើក្រោយពេលដែលទើបតែងូតទឹកឲ្យកូនរួច។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកម្តាយមិនគួរលាបម្សៅឲ្យកូនភ្លាមនោះទេ ព្រោះនៅកន្លាក់ដៃ ជើង និងក្រោមករបស់កូននៅមិនទាន់ស្ងួតឡើយ។ ប្រសិនជាអ្នកម្តាយលាបម្សៅឲ្យកូនភ្លាម នឹងធ្វើឲ្យម្សៅនោះកកជាដុំៗ ដោយធ្វើឲ្យរន្ធញើសកូនអាចស្ទះបាន។
- ក្រោយពេលដែលងូតទឹកឲ្យកូនហើយភ្លាម អ្នកម្តាយមិនគួរបញ្ចុកអាហារ ឬឲ្យកូនបៅភ្លាមនោះទេ ព្រោះក្រពះកូនមិនអាចរំលាយអាហារបានល្អឡើយ។ ជាពិសេស មុនងូតទឹកឲ្យកូនកន្លះម៉ោង អ្នកម្តាយក៏មិនគួរឲ្យកូនបៅ ឬញ៉ាំអាហារផ្សេងៗដែរ ព្រោះកូនអាចនឹងក្អួតបានក្នុងពេលដែលអ្នកងូតទឹកឲ្យគេ។
- អ្នកម្តាយក៏មិនគួរលួងកូនឲ្យគេងភ្លាមដែរ ព្រោះសីតុណ្ហភាពរាងកាយរបស់កូន និងសីតុណ្ហភាពនៃបន្ទប់គឺមិនទាន់ត្រូវគ្នាឡើយ។ ជាពិសេស រន្ធញើសកូនកំពុងតែបើកធំ។ ប្រសិនជាអ្នកម្តាយលួងឲ្យកូនគេងភ្លាម នឹងធ្វើឲ្យកូនងាយផ្តាសាយខ្លាំងណាស់។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនបាន៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)