ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ ធ្វើអ្វីក៏យកចិត្តទុកដាក់ និងស្មោះត្រង់ដែរ។ ការជោគជ័យរបស់បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវនេះ គឺពឹងលើការមិនចុះចាញ់ ហើយខំប្រឹងប្រយុទ្ធទៅមុខ មិនខ្លាចលំបាក។ ដូចនេះ ក្នុងអាយុ៥០ឆ្នាំឡើងទៅ នឹងមានលុយចូលមកច្រើនជាមិនខានឡើយ។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំមមី ក្នុងភាពវ័យក្មេងមិនខ្លាចលំបាកឡើយ ព្រោះគេគិតថា ការលំបាកគឺជារឿងធម្មតា មានតែលំបាកពីក្មេងទេ ទើបចាស់ឡើងអាចសុខស្រួលបាន។ គំនិតមួយនេះ នាំឲ្យគេប្រឹងប្រែងបន្តិចម្តងៗ រហូតដល់ក្រោយអាយុ៥០ នឹងមានទ្រព្យធំចូលមករក។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ មានចរិតស្លូតបូត និងងាយចុះសម្រុងជាមួយអ្នកដទៃ។ ជាពិសេស ក្រោយគេអាយុ៥០ នឹងមានទ្រព្យចាប់ផ្តើមចូលមកដោយធ្វើឲ្យគេចាយមិនអស់ឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)