អ្នកពិតជាចង់ណាស់ ក្នុងការទទួលបានសុខភាពល្អជាប់រហូត។ ប្រហែលជាអ្នកត្រូវធ្វើការជាគ្រូពេទ្យថែទាំអ្នកជំងឺកូវីដ១៩ជួរមុខដែរក្នុងពេលនេះឬ ប្រហែលជាអ្នកកំពុងតែធ្វើការក្នុងផ្ទះផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការដែលទទួលបានសុខភាពល្អគ្រប់ពេលពិតជាអាចជួយការពារសុខភាពពីជំងឺផ្សេងៗបាន ជាពិសេសជំងឺកូវីដ១៩តែម្តង។ 

មុននឹងឈានដល់វិធីជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ យកល្អគួរតែយល់ដឹងអំពីមូលដ្ឋាននៃអនាម័យផងដូចជា ការលាងសម្អាតដៃឲ្យបាន ២០វិនាទី មិនត្រូវប៉ះពាល់មុខ និងត្រូវនៅឆ្ងាយពីគ្នា។ ត្រូវពាក់ម៉ាសជាប់បើសិនជាការនៅឆ្ងាយពីគ្នាមិនអាចធ្វើទៅបាន។ បើសិនជាអ្នកគ្រាន់តែធ្វើរឿងទាំងអស់នេះបាន អ្នកនឹងមានសុខភាពល្អដែរ។ ចំពោះវិធីដែលជួយឲ្យមានប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងនោះមានដូចជា៖

ការជ្រើសរើសអាហារត្រឹមត្រូវ

អាហារដែលជួយជំរុញដល់សុខភាពកាន់តែល្អនោះមានដូចជា៖

  • ខ្ទឹមស៖ សារធាតុ Allicin ដែលមានក្នុងខ្ទឹមសត្រូវបានគេស្គាល់ថា ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ប្រយោជន៍បំផុតពីការញ៉ាំខ្ទឹមសឆៅមួយកំប៉ឹសកន្លះពិតជាមានមែន។ 
  • ប្រូបាយអូទិច៖ វាគឺជាបាក់តេរីក្នុងពោះវៀនដែលអាចការពាររាងកាយពីការបង្ករោគបាន។ ចូរថែរក្សាបាក់តេរីទាំងនេះឲ្យមានសុខភាពល្អជាមួយនឹងប្រូបាយអូទិចដែលផ្ទុកជាតិសរសៃ ជាពិសេសសរសៃ Inulin។ ប្រភពដ៏អស្ចារ្យនៃប្រូបាយអូទិចគឺយ៉ាអួរ និងគីមឈី។ 
  • អាហារសម្បូរវីតាមីន C៖ វីតាមីន C ត្រូវបានគេស្គាល់ថាជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ការសិក្សាមួយបានរកឃើញថា មនុស្សចាស់ដែលញ៉ាំផ្លែគីវីរាល់ថ្ងៃរយៈពេលមួយខែ គឺមានការថយចុះភាពធ្ងន់ធ្ងរ និងរយៈពេលនៃការមានអាការៈផ្លូវដង្ហើមខាងលើ។ នេះដោយសារតែផ្លែឈើមួយនេះសម្បូរវីតាមីន C តែម្តង។ 
  • អង់ទីអុកស៊ីដង់៖ ស្រ្តេសអាចនាំឲ្យថយចុះប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យអ្នកងាយនឹងមានជំងឺបាន។ ផ្លែឈើ និងបន្លែមានពណ៌ដូចជា បឺរី ការ៉ុត និងស្ពៃស្ពីណាច គឺមានអង់ទីអុកស៊ីដង់សម្រាប់ការពារសម្ពាធអុកស៊ីតកម្ម ដូច្នេះប្រព័ន្ធភាពស៊ាំនឹងកាន់តែខ្លាំងទៅៗ។ 

ពង្រឹងរបៀបរស់នៅ

ការរស់នៅក្នុងស្ថានភាពដែលស្រ្តេសជាប់ ទោះបីជាតិចតួច និងរាល់ថ្ងៃ សុទ្ធតែអាចធ្វើឲ្យរាងកាយផលិតអ័រម៉ូន Cortisol ច្រើនបាន។ នៅពេលចំនួនរបស់វាកាន់តែច្រើន វានឹងបន្ថយសមត្ថភាពក្នុងការប្រឆាំងការបង្ករោគ និងបង្កជាការគេងមិនលក់ និងលើសសម្ពាធឈាម។ ដូច្នេះចូរការពារខ្លួនអ្នកពីភាពស្រ្តេស និងធ្វើយ៉ាងណាគេងឲ្យបានគ្រប់គ្រាន់។ 

ឥរិយាបថគឺជារឿងគ្រប់យ៉ាង

ការដែលមានគំនិតវិជ្ជមានគឺជារឿងសំខាន់មួយសម្រាប់សុខភាព។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការស្រាវជ្រាវបង្ហាញថា ការគិតវិជ្ជមានច្រើននឹងបន្ថយស្រ្តេស និងការរលាក ព្រមទាំងបង្កើនការស៊ាំនឹងការបង្ករោគ ខណៈពេលអារម្មណ៍អវិជ្ជមានអាចធ្វើឲ្យអ្នកងាយនឹងមានជំងឺផ្តាសាយបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង