តើទឹកឃ្មុំអាចការពារស្បែកអ្នកបានដែរឬទេ? តើវាពិតជាល្អសម្រាប់ស្បែកអ្នកឬ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអត្ថប្រយោជន៍វាចំពោះស្បែកអ្នក។
- ទឹកឃ្មុំអាចជួយឱ្យស្បែកអ្នកតឹង អាចសម្រាប់មេរោគដែលមានលើស្បែកអ្នក ថែមទាំងអាចព្យាបាលរបួសលើស្បែកអ្នកទៀតផង ។
- អ្នកអាចយកទឹកឃ្មុំមួយស្លាបព្រាលាយជាមួយទឹកខ្មេះមួយស្លាបព្រា ហើយលាយជាមួយទឹកដែលមានសីតុណ្ហភាពក្រោម៤០អង់ស្សាសេ រួចយកមកផឹកមួយថ្ងៃ២ទៅ៣ដង នោះវាអាចធ្វើឱ្យស្បែកដែលគ្រើម ហើយចាស់ ប្រែជាទន់រលោង ហើយក្មេង។
- បើអ្នកមានអាការៈខ្វះឈាម ហើយមុខអ្នកស្លេកស្លាំង អ្នកអាចផឹកទឹកឃ្មុំលាយជាមួយទឹកបាន នោះមុខអ្នកនឹងប្រែជាក្រហមវិញ ហើយស្អាតទៀតផង។
- បើមុខអ្នកតែងតែឡើងមុនដោយសារតែអ្នកគេងយប់ ឬដោយសារតែអ្នកបរិភោគអាហារដែលបំពងច្រើន អ្នកអាចផឹកទឹកឃ្មុំបាន នោះមុខអ្នកនឹងមិនកើតមុនទៀតទេ។
- បើអ្នកតែងតែមានអាការៈគេងមិនលក់ ហើយស្បែកអ្នកកាន់តែទ្រុតទ្រោមទៅដោយសារតែបញ្ហាគេងមិនលក់នេះ អ្នកអាចផឹកទឹកឃ្មុំបាន ព្រោះបើអ្នកផឹកមុនពេលគេង នោះវានឹងធ្វើឱ្យអ្នកគេងលក់ស្រួលជាមិនខាន ដូចនេះបញ្ហាស្បែកអ្នកក៏អាចដោះស្រាយបានដែរ។
- អ្នកអាចផឹកទឹកឃ្មុំនៅពេលព្រឹក និងមុនពេលចូលគេងបាន ព្រោះវាជួយថ្លើមអ្នកឱ្យបញ្ចេញជាតិពុល ជាហេតុដែលអាចធ្វើឱ្យស្បែកអ្នកស្អាតឯង។
- បើអ្នកចូលគេងយប់ជ្រៅ អ្នកអាចផឹកទឹកឃ្មុំនៅថ្ងៃត្រង់បាន ព្រោះវាអាចធ្វើឱ្យអ្នកបាត់នូវភាពហត់ ធ្វើឱ្យឈាមអ្នកដើរល្អ។
- បើអ្នកចង់ស្រកទម្ងន់ អ្នកអាចផឹកទឹកឃ្មុំលាយជាមួយទឹកតែ ហើយត្រូវផឹកទឹកឱ្យច្រើន នោះអ្នកនឹងអាចស្រកបាន៕